ព័ត៌មាន
កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន ១៥លានតោនទៅកាន់ទីផ្សារអន្តរជាតិ
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានថ្លែងថា កម្ពុជាបាននាំកសិផលរុក្ខជាតិបាន ១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយមានការរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព។

លោកបណ្ឌិតថ្លែងបែបនេះ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានវាគ្មិនជំនាញផ្នែកកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។
នៅចំពោះមុខវេទិកា លោកបណ្ឌិតបានគូសបញ្ជាក់ថា អាទិភាពរបស់ក្រសួងកសិកម្ម បានធ្វើការកែលម្អ ការកសាងទិន្នន័យវិទ្យាសាស្ត្រ និងបានបង្កើតប្រព័ន្ធផលិតកម្មដែលមានការគ្រប់គ្រងហានិភ័យសត្វល្អិតល្អប្រសើរ លើដំណាំហូបផ្លែសំខាន់ៗ ដូចជា ស្វាយ ចេក ទុរេន និងស្វាយចន្ទីជាដើម។ ទន្ទឹមនឹងនេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាកសិករ អាជីវករ និងវិស័យឯកជន ចូលរួមសហការគ្នាពង្រឹងសមត្ថភាពការផលិតនិងការគ្រប់គ្រងវិស័យកសិកម្មឱ្យស្របតាមស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជាទីបញ្ចប់លោកបណ្ឌិតបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មដែលជាវិស័យអាទិភាព និងបានបង្កើតជាបទដ្ឋានគតិយុត្តិសំខាន់ៗចំនួន៣ រួមមាន ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កើតពូជដំណាំ ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងច្បាប់ស្តីពីអនាម័យ និងភូតគាមអនាម័យ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ការពារសុខភាពអ្នកប្រើប្រាស់និងបរិស្ថាន ធានាសុវត្ថិភាពស្បៀង និងលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្មកសិផលទាំងក្នុង និងក្រៅប្រទេសផងដែរ៕





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ