ព័ត៌មាន
ពលរដ្ឋខ្មែរនៅភ្នំពេញ ត្រៀមខ្លួនបង្កបរិយាកាសល្អបំផុត ដើម្បីទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនី
ពលរដ្ឋអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរនានានៅក្នុងរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ ចូលរួមបង្កបរិយាកាសឲ្យបានល្អបំផុត តាមរយៈការគោរពច្បាប់ ស្តាប់គោលការណ៍ណែនាំអាជ្ញាធរ ផ្តល់ស្នាមញញឹមរាក់ទាក់ ធ្វើឲ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពល្អបំផុត ដើម្បីទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ពីតាមប្រទេសនានាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ។
កម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ដែលនឹងមានប្រតិភូជាន់ខ្ពស់ ដែលរួមមានប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងប្រមុខថ្នាក់ដឹកនាំ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំសហព័ន្ធ សហគមន៍ អង្គការ សមាគម ក្រុមហ៊ុន អ្នកវិនិយោគទុន អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធនានាមកពីតាមបណ្តាជាប្រទេសនិយាយភាសាបារាំង សរុបប្រមាណជិត៩០ប្រទេសអញ្ជើញចូលរួម។
ពលរដ្ឋនៅរាជធានីភ្នំពេញថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែតុលានេះថា មកដល់ពេលនេះ គេបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ពីគ្រប់ប្រទេសទាំងអស់ឲ្យបានកក់ក្តៅបំផុត តាមរយៈការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យត្រឹមត្រូវ ស្តាប់ការណែនាំអាជ្ញាធរមូលដ្ឋាន ការរៀបចំផ្ទះ រៀបចំខ្លួនឲ្យបានស្អាត បង្ហាញអត្តសញ្ញាណប្រពៃណីវប្បធម៌ ភាពរស់រវើកដ៏ល្អរបស់ខ្មែរ ផ្តល់ស្នាមញញឹមរាក់ទាក់ បង្ហាញកម្ពុជាជាប្រទេសមានសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពល្អបំផុតជាដើម ហើយការរួមគ្នាខំប្រឹងបង្កបរិយាកាសដ្ឋល្អនេះ ដោយសារ ក្នុងរយៈពេលនេះ គឺជាឱកាសដ៏បំផុត ដែលពលរដ្ឋខ្មែរទាំងអស់ រួមគ្នាខំធ្វើ រួមគ្នាផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក តាមរយៈប្រតិភូជាន់ខ្ពស់ហ្រ្វង់កូហ្វូនីដែលគេនឹងអញ្ជើញទស្សនាកម្ពុជាដោយផ្ទាល់។
នៅក្រោយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជានេះ ពលរដ្ឋនានានោះ រំពឹងថា ប្រតិភូជាន់ខ្ពស់ហ្រ្វង់កូហ្វូនីដែលរួមមាន៖ ប្រមុខ តំណាងប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័ន និងថ្នាក់ដឹកនាំសហគមន៍ អង្គការ សមាគម ពីតាមបណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីនោះ នឹងផ្សព្វផ្សាយអំពីបរិយាកាស និងឱកាសល្អរបស់កម្ពុជា និងអំពាវនាវឲ្យប្រជាជន ទេសចរអន្តរជាតិ អ្នកវិនិយោគទុន នៅតាមប្រទេសនានានោះ នាំគ្នាអញ្ជើញមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា ក្នុងអំឡុងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ក្រោមមូលបទ៖ រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែងនេះ ក្នុងខែវិច្ឆិកានេះ ក្រៅពីមានរៀបចំកិច្ចប្រជុំកំពូល កម្ពុជាក៏មានព្រឹត្តិការណ៍អមមួយចំនួនទៀត ដូចជា ការរៀបចំសន្និសិទថ្នាក់រដ្ឋមន្ត្រី ប្រទេសនិយាយភាសាបារាំង រៀបចំព្រឹត្តិការណ៍អមសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ ប្រពៃណីរបស់សហគមន៍ប្រជាជាតិនិយាយភាសាបារាំង រៀបចំពិព័រណ៍ហ្រ្វង់កូតិច រៀបចំជំនួបសហគ្រិនហ្រ្វកូហ្វូន ជំរុញការតភ្ជាប់ដៃគូពាណិជ្ជកម្ម និងរៀបចំពិព័រណ៍«ភូមិហ្វ្រង់កូហ្វនី»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបុទុមវតីជាដើម។អត្ថបទ ស៊ុម សុខជា











-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន