Connect with us

ព័ត៌មាន

សម្ដេចធិបតីប្រកាសយកថ្ងៃ៩វិច្ឆិកា ចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសយកថ្ងៃ៩វិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ ចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ ពោលគឺការចាប់ផ្ដើមការហ្វឹកហាត់ដំបូងនៃអ្នកស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា។

នៅថ្ងៃទី២៤ ខែតុលា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺការចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញយោធាដល់យុវជនដែលបានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា ដែលទើបបានបញ្ចប់កាលពីសប្ដាហ៍មុននេះ។ យុវជន ដែលបានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា វគ្គ១នេះ គឺមានរហូតដល់ជិ១៥០០០នាក់នៅទូទាំងប្រទេស។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់យុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធា ដោយគ្មានការបង្ខិតបង្ខំ ក្នុងស្មារតីស្នេហាជាតិ។

សម្ដេចធិបតី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងបន្តការជំរុញកំណែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការធ្វើកំណែទម្រង់ពង្រឹងសមត្ថភាពកងទ័ពគឺជាការចាំបាច់ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។ ការជ្រើសរើសកងទ័ពបំពេញ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត គឺអាស្រ័យលើក្រសួងការពាជាតិ នឹងសម្រេចទៅតាមតម្រូវការជាក់ស្ដែងក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ ដើម្បីធ្វើការហ្វឹកហ្វឺន ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia