ព័ត៌មាន
សម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ក្នុងរយៈពេល២០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៦មកដល់ឆ្នាំ២០២៦នេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ(UN) ដោយបេសកកម្មនេះបានធ្វើឲ្យកម្ពុជាក្លាយជា ប្រទេសនាំមុខគេក្នុងការបោសសម្អាតមីននៅតាមប្រទេសជាច្រើននៅលើពិភពលោក។
ក្នុងឱកាសអញ្ជើញប្រារព្ធខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូស បញ្ជាក់ថា កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់បណ្តាប្រទេសជាច្រើននៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក និងអឺរ៉ុប ដោយប្រទេសទាំងនោះរួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ ស៊ីប ស៊ីរី ម៉ាលី អាហ្រ្វិកកណ្តាល សាយប្រើស យេម៉ែន និងប្រទេសគុងហ្គោជាដើម។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កងកម្លាំងកម្ពុជាបានពង្រីកតួនាទីបានជាបន្ត បន្ទាប់ តាមរយៈបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនេះ ពោលគឺបានបោសសម្អាតមីន ទៅបំពេញភារៈកិច្ចជាតម្រួតយោធា វិស្វកម្ម ពេទ្យកម្រិតពីរ អ្នកបោស សម្អាតគ្រឿងផ្ទុះ រហូតដល់ជានាយទាហានសង្កេតការណ៍ និងជានាយទាហានសេនាធិការផងដែរ។
សម្តេចធិបតីបានបញ្ជាក់ថា« ការរីកចម្រើនយ៉ាងឆាប់រហ័បបែបនេះរបស់កងទ័ពកម្ពុជាក្នុងការបំ ពេញបេសកកម្មដ៏សំខាន់ និងតួនាទីជាគន្លឹះប្រព័ន្ធពហុជាតិរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសមត្ថភាពរបស់ក្រសួងការពារជាតិ។ ឥឡូវនេះកម្ពុជាបានក្លាយជាប្រទេសនាំមុខបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរទាំងចំពោះសកម្មភាពក្នុងស្រុក និងចំពោះសកម្មភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិជាដើម»។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានបង្ហាញនូវមោទនភាព និងកោតសរសើរចំពោះស្នាដៃ និងវីរៈភាពរបស់កងទ័ពមួកខៀវកម្ពុជាយើង ដែលតែងតែបង្ហាញសមត្ថភាពវិជ្ជាជីវៈ ការគោរពវិន័យបានយ៉ាងម៉ឺងម៉ាត់ ការរក្សាបាននូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អនៅគ្រប់កន្លែងប្រតិ បត្តិការ ជាពិសេសការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ របស់កងយោធពលខេមរភូមិន្ទ របស់ពលរដ្ឋយើងជាដើម៕អត្ថបទបាន ចក់















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន