Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖«រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗ និងចៅៗខ្ញុំថា មានតែការខិតខំប៉ុណ្ណោះទើបឈានទៅមុខបាន»

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែករូបថតអនុស្សាវរីយ៍ចាស់ៗមួយចំនួន និងបញ្ជាក់ខ្លឹមសារថា រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗ និងចៅៗរបស់សម្ដេចថា «មានតែការខិតខំ

ប៉ុណ្ណោះទើបឈានទៅមុខបាន»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ម្យ៉ាងទៀត ក៏ជាមេរៀនសម្រាប់ឪពុកម្តាយ កុំទម្រើសកូនឲ្យកូនប្រឹងរៀន និងប្រាប់កូនថា ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។

សម្ដេចតេជោ មានប្រសាសន៍ថា សម្រាប់កូនវិញត្រូវតែប្រឹងប្រែងដោយខ្លួនឯងកុំអាងលើឪពុកម្តាយដែលមានអំណាច ឬលុយកាក់។ អ្វីដែលសំខាន់បំផុតនោះ គឺគុណធម៍ សីលធម៌ ចេះគោរពចាស់ទុំចេះជួយអ្នកក្រីក្រកុំភ្លេចថាខ្លួនជាកូនកសិករ ជាចៅកសិករ និងជាចៅទួតរបស់កសិករ។

សម្ដេចតេជោបានថ្លែងថា៖«សូមសង្កេតមើលរូបភាពកូនៗខ្ញុំកាលពីនៅតូចៗ និងអាចយល់បានពីរបៀបគ្រប់គ្រងថែទាំកូន និងការប្រឹងប្រែងរបស់កូនទម្រាំមានថ្ងៃនេះ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia