ព័ត៌មាន
យុវជនជាង១០០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានី ចុះទៅនាំខ្លួនក្រោយប្រមូលផ្តុំនៅតំបន់បឹងកក់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
ភ្នំពេញ ៖ យុវជន យុវនារីជាង១០០នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកការឡោមព័ទ្ធចុះទៅនាំខ្លួនពួកគេយកទៅសាកសួរ ក្រោយធ្វើការប្រមូលផ្តុំនៅតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម និងបង្កជាភាពភ័យខ្លាច និងព្រួយបារម្ភដល់ពលរដ្ឋដទៃ ។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ក្រុមក្មេងទំនើង និងពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះនឹងក្រុមយុវជន យុវតីមួយក្រុមធំ គ្នាជាង១០០នាក់ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចភូមិ១(តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភ្លាមៗកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការនាំខ្លួនពួកគេទាំងអស់យកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គមបន្តទៀត។
សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មានទាក់ទងនឹងសកម្មភាពក្មេងទំនើង ឬភាពមិនប្រក្រតីនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ៕ លីហេង





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព