ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្នុងវគ្គពិភាក្សាស្តីពី «តួនាទីរដ្ឋាភិបាលក្នុងអេកូស៊ីស្តឹមសម្រាប់យុវជនក្នុងវិស័យកសិ-ស្បៀង» ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍប្រព័ន្ធគាំទ្រយុវជន ដើម្បីជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យកសិកម្មបានវិវត្តពីការផលិតតាមទម្លាប់ប្រពៃណី ទៅជាការផលិតដែលផ្តោតលើពាណិជ្ជកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងការបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម ដែលទាមទារឱ្យមានធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញសមស្រប។
ឯកឧត្តម សួន សេរី បានបញ្ជាក់បន្ថែមថា យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការនាំយកគំនិតច្នៃប្រឌិត បច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រផលិតកម្មទំនើបមកអនុវត្តក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ ការសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធ គឺជាកត្តាចាំបាច់ក្នុងការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសសិក្សា និងលើកកម្ពស់ជំនាញជាក់ស្តែងដល់យុវជន រួមទាំងអ្នកដែលបានបោះបង់ការសិក្សា ឱ្យមានលទ្ធភាពបន្តការសិក្សា និងប្រកបអាជីពក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរជំនាន់កសិករ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដោយសារការធ្វើកសិកម្មសម័យទំនើបត្រូវការកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញបច្ចេកទេស ចំណេះដឹងទីផ្សារ និងសមត្ថភាពគ្រប់គ្រងអាជីវកម្ម។ ដូច្នេះ ការបង្កើតបរិយាកាសអំណោយផលសម្រាប់យុវជនក្នុងការចាប់យកឱកាសកសិធុរកិច្ច និងការលើកកម្ពស់ទស្សនៈវិជ្ជមានចំពោះអាជីពកសិកម្ម នឹងរួមចំណែកជំរុញនវានុវត្តន៍ បង្កើនផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យកសិ-ស្បៀងកម្ពុជាក្នុងរយៈពេលវែង៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព