ព័ត៌មាន
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម គុណវុឌ្ឍ ប្រធានក្រុមការងារគ្រប់គ្រងអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តបាត់ដំបង បានរៀបចំពិធីសំណេះសំណាល និងតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ជ័យលាភីជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ។ អាហារូបករណ៍ដ៏ថ្លៃថ្លានេះផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីជួយពង្រីកវិសាលភាពនៃឱកាសទទួលបានការអប់រំជាន់ខ្ពស់ពេញលេញជូនដល់យុវជននៅទូទាំងខេត្តបាត់ដំបង។
ការផ្តល់ឱកាសសិក្សានាពេលនេះ មិនត្រឹមតែសម្រាលបន្ទុកជីវភាពរបស់គ្រួសារសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិនិយោគលើ «មូលធនមនុស្ស» ដែលមានសមត្ថភាព គុណធម៌ និងចំណេះដឹងខ្ពស់ សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ខេត្តបាត់ដំបង ក៏ដូចជាប្រទេសជាតិទាំងមូលឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ននាពេលអនាគត៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព