ព័ត៌មាន
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
សូមបេក្ខជនពិនិត្យ និងតាមដានការផ្សព្វផ្សាយព័ត៌មានចាំបាច់ជាបន្តបន្ទាប់៖
ចំពោះសំណើ ឬការតវ៉ាផ្សេងៗ ត្រូវធ្វើឡើងតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsexamfaq2026 ដោយក្រុមការងារនឹងធ្វើការឆ្លើយតបត្រឡប់ទៅវិញយ៉ាងយូរមួយសប្ដាហ៍។
បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់ក្រសួងអប់រំ យុវជន និងកីឡា (៤៨ក្រេឌីត សម្រាប់វិទ្យាល័យ និង ៣០ក្រេឌីត សម្រាប់អនុវិទ្យាល័យ)។
បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្ដុះបណ្ដាលតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស។
បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវទៅបង្ហាញខ្លួន និងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្រោយការប្រកាសលទ្ធផល ក្នុងរយៈពេលមួយសប្តាហ៍។ ករណីបេក្ខជនមិនមកបង្ហាញខ្លួនតាមកាលកំណត់ ត្រូវចាត់ទុកថាបេក្ខជននោះបោះបង់ចោលការងារ និងត្រូវលុបឈ្មោះចេញពីបញ្ជីសម្រាប់ជ្រើសរើសកន្លែងការងារ។
ករណីបេក្ខជនដែលបានចូលរៀន និងអវត្តមានចាប់ពីចំនួន ៤០ពេល នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបណ្តុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់។ បទប្បញ្ញត្តិផ្សេងៗបន្ថែមទៀត នឹងត្រូវយកមកអនុវត្តតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។
បេក្ខជនដែលបានចូលរួមការបណ្ដុះបណ្ដាលហើយ នឹងត្រូវជ្រើសរើសឱ្យបំពេញការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យ ក្នុងភូមិសាស្ត្រដែលសាមីខ្លួនបានជ្រើសរើស ផ្អែកលើលំដាប់ពិន្ទុនៃលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅកម្រិតមធ្យមសិក្សា។ ក្នុងករណីបេក្ខជនមិនទាន់ត្រូវបានជ្រើសរើស បេក្ខជនក៏អាចនឹងទទួលបានឱកាសទៅបំពេញការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យ ដែលមានតម្រូវការផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់សាមីខ្លួន និងតាមលំដាប់ពិន្ទុក្នុងករណីចំនួនកន្លែងការងារមានកំណត់។
បេក្ខជនដែលបានជ្រើសរើសកន្លែងការងាររួចហើយ មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារដោយហេតុផលណាមួយឡើយ។ ការផ្លាស់ប្ដូរកន្លែងការងារ អាចធ្វើទៅបានក្នុងករណីមានការពិនិត្យ និងសម្រេចពីគណៈកម្មការរៀបចំការ ប្រឡងប្រជែង។
បេក្ខជនសមណៈ (ជាបព្វជិត ឬព្រះសង្ឃ) មានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិកនៃក្រសួងធម្មការ និងសាសនា នៅពេលប្រឡងប្រជែងជាប់ជាស្ថាពរ គឺតម្រូវឱ្យលាចាកសិក្ខាបទ (ក្នុងរយៈពេល ០១ខែ) និងមិនរក្សាមុខតំណែងឡើយ។
មន្ត្រីរាជការស៊ីវិលដែលត្រូវបានជ្រើសរើសទៅបម្រើការងារ ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រហូតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងការងារ។
គណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។
សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងបេក្ខជនជាប់បម្រុង សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់ នៅលើបណ្តាញផ្សព្វផ្សាយផ្លូវការនានា របស់ក្រសួងមុខងារសាធារណៈ តាមរយៈតំណភ្ជាប់៖
Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព