ព័ត៌មាន
សហរដ្ឋអាម៉េរិកចេញសារអបអរសាទរខួប១ឆ្នាំនៃ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» រវាងកម្ពុជា-ថៃ និងចាត់ទុកកិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលនៃការទូតក្នុងការដោះស្រាយជម្លោះ
ក្រសួងការបរទេសអាម៉េរិក បានចេញសារអបអរសាទរខួប ១ឆ្នាំ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» ប្រទេសម៉ាឡេស៊ីដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ចុះរួមគ្នាកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកធ្វើជាសាក្សី។អាម៉េរិកនៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីជំរុញ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» នេះឱ្យមានប្រសិទ្ធភាព។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) បាននាំកម្ពុជា និងថៃ មកជួបគ្នាដើម្បីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ» (Kuala Lumpur Peace Accords) ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ កើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោក។
បើតាមសេចក្តីប្រកាស អាម៉េរិកចាត់ទុកកិច្ចព្រមព្រៀងនេះ បានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃការទូតអាម៉េរិកក្នុងការដោះស្រាយជម្លោះ និងបានដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។ជាមួយគ្នានោះ អាម៉េរិកនៅតែបន្តធ្វើការជាមួយកម្ពុជា-ថៃដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ២០២៥ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» ប្រទេសម៉ាឡេស៊ី ដែលមានលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចុះហត្ថលេខាធ្វើជាសាក្សី។ ក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ មានខ្លឹមសារចំនួន ៨ចំណុច ផ្តោតលើការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរនេះដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ជាសាក្សី ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដែលកំពុងស្ថិតនៅជាធរមាន។ នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព