Connect with us

ព័ត៌មាន

ពលរដ្ឋយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិទៅបោះឆ្នោត

ស្ថិតក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ពលរដ្ឋបានយល់ដឹងច្បាស់ពី​​​សា​​រៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំស​​ង្កាត់​​នៅឆ្នាំ២០២៧។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា នៅថ្ងៃនេះ​​​មកសង្កាត់វាលស្បូវ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ព្រោះបានផ្លាស់ប្តូរទីលំនៅពីខេត្តមករស់នៅរាជធានីភ្នំពេញ។ ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមានសារៈសំខាន់ណាស់ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើស​​ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយ។ រីឯពលរដ្ឋមួយចំនួនទៀតបានលើកឡើងដែរថា ថ្ងៃនេះមកពិនិត្យប​​​​ញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ថ្ងៃបោះឆ្នោតកុំឲ្យមានកំហុសត្រង់ចំណុចណា​​មួ​​យដែលធ្វើឲ្យយើងមិនអាចបោះឆ្នោតបាន។ពួកយើងក៏បានត្រៀមលក្ខណៈរួចរាល់ ចូ​​​លរួម​​បោះឆ្នោ​​ត​​​ជ្រើ​​សរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ខាងមុខនេះ។

អ្នកស្រី នូ ស៊ីម៉ៅ ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត នៅសង្កាត់វាលស្បូវ បានលើកឡើងដែរថា​​​ តាមការសង្កេតចាប់តាំងពីថ្ងៃទី០៧ខែតុលា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ព​​​ល​​រដ្ឋ​​​​​​​​​​​​រ​​​ស់នៅក្នុងសង្កាត់វាលស្បូវបាននាំគ្នាមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើជីវមាត្រ ជាបន្តបន្ទាប់ គ្រាន់តែថ្ងៃសៅរិ៍ និងអាទិត្យមានចំនួនច្រើនជាង ថ្ងៃចន្ទ-សុក្រ។ ​អ្នកស្រី នូ ស៊ីម៉ៅ ក៏បានអំពាវនាវដ​ល់ពល​​​រដ្ឋគ្រប់អាយុ១៨ឆ្នាំឡើងមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមកចុះឈ្មោះបោះ​​ឆ្នោត និងព​​លរ​ដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និង២០១៧ ត្រូវមកធ្វើជីវមាត្រ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេល១៩ថ្ងៃ នៃកា​​​រពិ​និត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានដូចជា៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង២៧ម៉ឺននាក់, អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ថ្មីមានចំ​​​នួន​ជិត១០ម៉ឺនាក់ , អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួនជាង៥៧ម៉ឺននាក់, អ្នកដែលបា​​នម​​​​​កធ្វើ​បច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានជាង៦១ម៉ឺននាក់ និងអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមា​​​នចំនួនជាង១៦ម៉ឺននាក់។

គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣0 នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia