ព័ត៌មាន
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយការស្វាគមន៍ដ៏កក់ក្ដៅពីឯកឧត្តម ហ៊ុន ម៉ានី
ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញអស់ហើយ ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅទីក្រុងអាយជិ-ណាហ្គោយ៉ា ប្រទេសជប៉ុន ជាមួយការបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយលើកដំបូង និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដល់ជណ្ដើរយន្ដហោះ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះដំណើរមកដល់មាតុប្រទេស ជាមួយមោទនភាពក្រៃលែង ដោយទទួលបានការស្វាគមន៍ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ។ អ្វីដែលមោទនភាពទៀតនោះ គឺបេសកកម្មបានបញ្ចប់ដោយជោគជ័យ រួមមានការឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ដែលជាមេដាយប្រវត្តិសាស្ដ្ររបស់កីឡាប៉ារ៉ាឡាំពិកកម្ពុជា ការទទួលស្គាល់លើឆាកអន្ដរជាតិ ពិសេសក្រុមប្រឹក្សាកីឡាប៉ារ៉ាឡាំពិកអាស៊ី បានចាត់ទុកកម្ពុជា គឺជាប្រទេសមានសក្ដានុពល និងឧត្តមភាពឆ្ពោះទៅប្រជែងមេដាយជាបន្ដបន្ទាប់ រួមជាមួយការប្រកាសត្រៀមខ្លួនរួចរាល់ក្នុងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាឡាំពិក ឆ្នាំ២០២៩ ផងដែរ។
ទន្ទឹមជាមួយគ្នា កីឡាករ វ៉ាន វ៉ុន ដែលត្រូវបានចាត់ទុកជាវីរបុរសកីឡាប៉ារ៉ាឡាំពិកកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធដំបូង ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកអាស៊ី ឆ្នាំ២០២៦ បានសម្ដែងក្ដីរីករាយ ដែលខ្លួនអាចធ្វើបាន បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង រហូតសម្ដេចគោលដៅឈ្នះមេដាយជូនជាតិ ។ យ៉ាងណាលោកថា ការដណ្ដើមបានមេដាយនេះ ក៏មិនមែនជារឿងងាយស្រួលដែរ ដ្បិតក្នុងវិញ្ញាសា 100m T54 ផ្នែកបុរស គឺប្រជុំដោយកីឡាករខ្លាំងៗជាច្រើន ។ ដូច្នេះទោះពុំទទួលបានមេដាយមាស ក៏ខ្លួនមានមោទនភាពនឹងសមិទ្ធផលនេះដែរ។
គួរដឹងថា សម្រាប់ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលាថ្មីៗ កម្ពុជាបានបញ្ចូនប្រតិភូ និងអត្តពលិកសរុប ៣១នាក់ លើ ៥ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម, បាល់បោះរទេះនារី វាយកូនឃ្លីលើតុ បូស្យា និងកីឡាហែលទឹក។ ជាលទ្ធផលគឺកីឡាករ វ៉ាន វ៉ុន ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា 100m T54 ផ្នែកបុរស ដែលជាមេដាយដំបូងបង្អស់របស់កីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្នុងប្រវត្តិចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕ អត្ថបទ លី ឈុនឡា














-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»