Connect with us

ព័ត៌មាន

កាប់ប្លន់ម៉ូតូ០២គ្រឿងពីខេត្តស្វាយរៀង ប៉ងយកមកលក់នៅភ្នំពេញ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ប្រើភ្នាក់ងារសំងាត់ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពួកគេប៉ងយកម៉ូតូ០២គ្រឿង ដែលបានមកពីផល នៃបទល្មើសកាប់ប្លន់ពីខេត្តស្វាយរៀង យកមកលក់នៅភ្នំពេញ ។

ក្រុមជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនកាលពីវេលាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។ នគរបាល បានទទួលពត៌មានពី(ភ្នាក់ងារ) ថាមានជនសង្សយ័យកម៉ូតូ២គ្រឿង មកលក់អោយខ្លួន លុះបន្តិចក្រោយមកនគរបាលប៉ុស្តិចុះទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ យកទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំ ។

ចំពោះមុខ សមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូទាំង០២គ្រឿង ដែលខ្លួននឹងបក្ខពួក ( មានគ្នាច្រើននាក់ផ្សេងទៀត ) ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប និងភូមិអង្គស្លា ខេត្តស្វាយរៀង កាលពីថ្ងៃទី ២៤ នឹង២៥ ខែតុលា ឆ្នាំ២០២៦ និង ០១គ្រឿងទៀតជាមធ្យោបាយធ្វើសកម្មភាពកាប់ប្លន់ ។

ក្នុងការឃាត់ខ្លួន ពួកគេ កម្លាំងសមត្ថកិច្ចធ្វើការដកហូត ម៉ូតូហុងដាឌ្រីមសង់ចំនួន០៣គ្រឿង ០២គ្រឿងគ្មានស្លាកលេខ និង០១គ្រឿងទៀតមានស្លាកលេខ ពោធិសាត់ 1N-1914 ។

សមត្ថកិច្ចរាជធានី បានសម្រេចធ្វើការទំនាក់ទំនង ដើម្បីប្រគល់ក្រុមជនសង្ស័យទាំង០៣នាក់ ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ ព្រោះសមីខេត្តនេះជាម្ចាស់ករណី ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia