ព័ត៌មាន
អ្នកជំនាញសិល្បៈកំពុងមមាញឹកប៉ាក់ឌិនស្បៃខ្មែរត្រៀមជូនគណៈប្រតិភូចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី»
ក្រុមអ្នកជំនាញសិល្បៈកំពុងមមាញឹកប៉ាក់ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូដែលអញ្ជឹងចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០» ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅខាងវិច្ឆិកាខាងមុខ។
លោកស្រី សុទ្ធ សុមាលី សាស្រ្តាចារ្យជំនាញសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែតុលានេះ បានប្រាប់BTVថា ដូចប្រសាសន៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ម៉ាណែត ស្បៃខ្មែរនឹងត្រៀមធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូតិភូដែលអញ្ជឹងចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០- the 20th Francophonie Summit » ដោយស្បៃខ្មែរជាអត្តសញ្ញាណជាតិខ្មែរតាំងពីសម័យបុរាណមកម្លោះ។ហើយឥលូវនេះពួកយើងកំពុងមមាញឹកប៉ាក់ឌិនស្បៃខ្មែរនេះ។ ក្រៅពីនេះ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សា និងអភិរក្សស្បៃខ្មែរ ឲ្យនៅស្ថិតស្ថេរគង់វង្សតដល់កូនចៅជំនាន់ក្រោយ។
កាលពីរសៀលថ្ងៃទី២៦ ខែតុលាម្សិលមិញ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០_the 20th Francophonie Summit” នៅព្រះរាជាណាចក្រកម្ពុជា។
សំណេរដដែលបានបន្តថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថា ស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។ ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យ នៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ និងគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»