ព័ត៌មាន
ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគាំទ្រការពន្យល់បន្ថែមរបស់សម្តេចតេជោស្តីពី CLV
សមាគមពលរដ្ឋខ្មែរនៅក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានចេញត្តិគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាពន្យល់បន្ថែម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV- DTA ហើយប្រកាសថ្កោលទោស និងប្រឆាំងចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលបាន ញុះញង់ក្នុងគោលបំណងបង្ករអស្ថិរភាពសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
តាមរយៈញត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុក និងក្នុងស្រុករួមទាំងនាយទាហាន ពល ទាហាន នាយនគរបាល ពលនគរបាលទាំងនោះបានលើកឡើងថា សូមប្រកាសគាំទ្រទាំងស្រុងចំពោះសារសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ដើម្បីឆ្លើយតបចំពោះ ក្រុមប្រឆាំងក្រៅច្បាប់ ដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ និងការញុះញង់ឲ្យប្រឆាំងរាជរដ្ឋា ភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋនោះ។

តាមរយៈញត្តិដែលបានចេញជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នានេះ បានបញ្ជាក់ថា ដើម្បីចូលរួម បង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាព ឧបាយកលប្រឆាំងរបស់ពួកជ្រុលនិយមទាំងនោះ បងប្អូនទាំង ក្នុងស្រុក និងក្រៅស្រុករួមទាំងកងកម្លាំងប្រដាប់អាវុធទាំងនោះ បានសង្កត់ធ្ងន់ថា«សូមប្តេជ្ញាចិត្តគោរពនិង អនុវត្តដោយឥតងាករេរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយភក្តីភាពស្មោះត្រង់ជា និច្ច និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្រដ៏លើសលុបពី ប្រជាពលរដ្ឋ»។
តាមរយៈញត្តិរបស់បងប្អូនទាំងនោះ បានបន្ថែមទៀតថា ពួកគេប្តេជ្ញាការពារ និងថែរក្សាឲ្យបាន ដាច់ខាតនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់អំពើញុះញង់ និងបង្ករវិទ្ធស្សនាផ្សេងៗ ក្នុងចេតនាបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពាររារដ្ឋាភិបាលស្របច្បាប់ និងចាត់វិធានការម៉ឺងម៉ាត់ក្នុងការទប់ ស្កាត់ និងបង្រ្កាបរាល់អំពើក្បត់ជាតិទាំងនោះ ដោយគ្មានការលើកលែងទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ពួកគេក៏បានប្រកាសដូចៗគ្នាផងដែរ នឹងប្រឆាំងដាច់ខាតនូវការញុះញង់ផ្សព្វផ្សាយបង្កចលាចលរបស់ក្រុមពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោសចំពោះពួកទាំងនោះយ៉ាងដាច់អហង្ការផងដែរ៕
អត្ថបទ បាន ចក់
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ