Connect with us

ព័ត៌មាន

គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ ប្រកាស​ទទួលស្គាល់បេក្ខជនសរុបចំនួន ២០,២៤៩នាក់ (ស្រី ១៤,៤១៤នាក់) ឱ្យចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦

គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ ប្រកាស​ទទួលស្គាល់បេក្ខជនសរុបចំនួន ២០,២៤៩នាក់ (ស្រី ១៤,៤១៤នាក់) ឱ្យចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦

ដើម្បីបង្កភាពងាយស្រួល និងជៀសវាងការភាន់ច្រឡំ គណៈកម្មការបានបែងចែកបេក្ខជនតាមបណ្តាខេត្តនីមួយៗ ឱ្យទៅតាមមណ្ឌលប្រឡងជាក់លាក់រួមមាន៖

មណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សម្រាប់បេក្ខជនខេត្តព្រៃវែង, តាកែវ, បាត់ដំបង, រតនគិរី, និងឧត្តរមានជ័យសរុប ៦,៤៤៥នាក់។

មណ្ឌលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សម្រាប់បេក្ខជនខេត្តកំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, និងកំពង់ស្ពឺ សរុប ៤,៧២៣នាក់។

មណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) សម្រាប់បេក្ខជនខេត្តកណ្តាល, សៀមរាប, ក្រចេះ, កោះកុង, និងស្ទឹងត្រែង សរុប ៣,៤៨៩នាក់។

មណ្ឌលសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សម្រាប់បេក្ខជនខេត្តកំពង់ឆ្នាំង, កំពត, និងព្រះវិហារ សរុប ២,២៧៨នាក់។

មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) សម្រាប់បេក្ខជនខេត្តកំពង់ធំ, ពោធិ៍សាត់, និងប៉ៃលិន សរុប ២,០៨២នាក់។

មណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA) សម្រាប់បេក្ខជនខេត្តបន្ទាយមានជ័យ, មណ្ឌលគិរី, ព្រះសីហនុ, និងកែប សរុប ១,២៣២នាក់។

បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងរបស់ខ្លួននៅម៉ោង ១១:៣០នាទីព្រឹក (មុនពេលប្រឡង ១ម៉ោង) និងត្រូវយកមកជាមួយនូវ សលាកបត្រឯកត្តជន និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ឬឆាយាសម្រាប់ព្រះសង្ឃ) ច្បាប់ដើមដែលមានសុពលភាព។

ហាមដាច់ខាតការយកទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ ឬឧបករណ៍ទាក់ទងគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង។ ករណីល្មើសនឹងត្រូវបញ្ឈប់ការប្រឡង និងចាត់វិធានការច្បាប់វិន័យ។

ចំពោះព័ត៌មានលម្អិតអំពីលេខបន្ទប់ និងលេខតុ គណៈកម្មការនឹងប្រកាសផ្សព្វផ្សាយជាបន្តបន្ទាប់នៅពេលដ៏ខ្លីខាងមុខនេះ។ សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖

Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1

បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»

១.Telegram https://t.me/mcsgovkh

២.Facebook https://www.facebook.com/CivilServiceCambodia

បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»

១.Telegram https://t.me/CivilServiceNews31

២.Facebook https://www.facebook.com/Civil.Service.New

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia