ព័ត៌មាន
និស្សិតសកលវិទ្យាល័យការពារជាតិប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ចេតនាបំផ្លាញ សុខសន្តិភាពកម្ពុជា
បណ្តានិស្សិត និងសិក្ខាកាមយោធា នៃសកលវិទ្យាល័យការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ដល់សុខសន្តិភាពកម្ពុជា និងត្រៀមខ្លួនរួចរាល់ បំពេញតួនាទី ភារកិច្ចខ្លួនថែរក្សាការពារសន្តិសុខសន្តិភាព សណ្តាប់ធា្នប់សង្គម ការពារបូរណៈភាពទឹកដី ចំពោះចលនាក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បំផុសការញុះញង់បំភ្លៃការពិតពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា។

បណ្តានិស្សិត និងសិក្ខាកាមយោធាមកពីខេត្តរតនៈគិរីជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែសីហានេះថា ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានពន្យល់បង្ហាញអស់ហើយ អំពីក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV DTA ហើយមហាជនទូទាំងគឺបានច្បាស់ទាំងអស់ហើយ។ ដូច្នេះកងកម្លាំងទាំងអស់គ្នាជានិស្សិតកំពុងសិក្សា ប្រកាសប្រឆាំងដាច់ខាត និងសូមថ្កោលទោស ចំពោះជនណានៅតែបន្តប្រឌិតបំភ្លៃការពិតការងារ CLV-DTA ក្នុងគោលបំណងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។

សូមជម្រាបថា ក្រសួងការពារជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជាឱឡារិក ប្តេជ្ញារក្សាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។ ក្រសួងការពារជាតិ ប្រកាសចាត់វិធានការបង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្ដី៕ អត្ថបទ ស៊ុម សុខជា



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម