ព័ត៌មាន
ខេត្តតាកែវត្រូវការកម្លាំងពលកម្មជិត ១ម៉ឺននាក់ ខណៈមានរោងចក្រ និងសហគ្រាសជាង ១ពាន់កន្លែង
តាកែវ៖ បច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ និងសហគ្រាសជាង ១ពាន់កន្លែង ដែលកំពុងផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ១៨ម៉ឺននាក់។ ទន្ទឹមនឹងនេះ ខេត្តនេះ ក៏កំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមជិត ១ម៉ឺននាក់ ដោយអាជ្ញាធរខេត្តអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឱ្យចូលបម្រើការងារនៅតាមរោងចក្រ និងសហគ្រាសទាំងអស់នោះ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តតាកែវមានរោងចក្រ និងសហគ្រាសសរុបជាង ១ ០០០ កន្លែង ដែលមានកម្លាំងពលកម្មប្រមាណ ១៨ម៉ឺននាក់។ ក្នុងចំណោមនោះ រោងចក្រកាត់ដេរមានចំនួនច្រើនជាងគេ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ន ខេត្តតាកែវកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១ម៉ឺននាក់។ ដូច្នេះ ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ អាចដាក់ពាក្យស្នើសុំចូលបម្រើការងារនៅតាមរោងចក្រ និងសហគ្រាសនានាក្នុងខេត្តនេះ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេស ឱ្យពិចារណាវិលត្រឡប់មកស្វែងរកការងារធ្វើក្នុងស្រុកវិញ ខណៈដែលការងារជាច្រើនកំពុងរង់ចាំ។ ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលប្រជាពលរដ្ឋមួយចំនួនបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីមានសង្គ្រាមឈ្លានពានថៃមកលើទឹកដីកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ថា៖ «នាពេលកន្លងមក នៅពេលដែលមានសង្គ្រាមឈ្លានពានរបស់សៀមមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមួយចំនួនធំបានវិលត្រឡប់មកកម្ពុជាវិញ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវដោយទទូចដល់បងប្អូន កូនក្មួយដែលធ្លាប់ធ្វើការនៅប្រទេសគេ សូមវិលមករកការងារធ្វើក្នុងស្រុកយើងវិញ ព្រោះមានការងារច្រើនកំពុងរង់ចាំ»។
ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានជំនាញវិជ្ជាជីវៈ ឯកឧត្តមបានណែនាំឱ្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ កម្មវិធីបណ្តុះបណ្តាលនេះក៏ផ្តល់អាហារ និងកន្លែងស្នាក់នៅដល់សិក្ខាកាម ផងដែរ។ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាប់អារម្មណ៍ចង់ទទួលបានការងារ ឬចង់បង្កើនជំនាញវិជ្ជាជីវៈ អញ្ជើញទៅកាន់វិទ្យាស្ថាន ដើម្បីចុះឈ្មោះចូលរៀន និងត្រៀមខ្លួនចូលទីផ្សារការងារ។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចំនួនរោងចក្រ និងសហគ្រាសនៅកម្ពុជាបានកើនឡើងដល់ ៤៧.០២៩ កន្លែង កើនឡើង ៣៨០ កន្លែង បើធៀបនឹងឆ្នាំមុន ដែលមានចំនួន ៤៦.៦៤៩ កន្លែង។ ជាមួយគ្នានេះ ចំនួនការងារសរុបបានកើនឡើងដល់ ២.៣ លាននាក់ កើនឡើងប្រមាណ ១០០.០០០ នាក់ បើធៀបនឹងឆ្នាំមុន ដែលមានចំនួនជាង ២.២ លាននាក់៕





-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា