ព័ត៌មាន
មន្ត្រីជំនាញ៖ រាល់សន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូបឋមត្រូវធ្វើការកែចំនួន ២លើក
ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកចុងក្រោយ បានបិទបញ្ចប់។ ការធ្វើកំណែបានចាប់ផ្ដើមភ្លាមៗក្រោយការប្រឡងនៅថ្ងៃទី១៣ ខែសីហានេះ ខណៈដែលការធ្វើកំណែនេះអនុវត្តទៅតាមនីតិវិធីច្បាស់លាស់ ទាំងការកែទាំងការបូកស្រង់ពិន្ទុ ជាក់ស្ដែងរាល់សន្លឹកិច្ចការ ត្រូវកែចំនួន ២លើក និងមានការត្រួតពិនិត្យបន្ថែមទៀតពីអ្នកពាក់ព័ន្ធផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ។

ឯឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ លើកឡើងឱ្យដឹងថា ការធ្វើកំណែគឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការកែនេះ គឺយោងតាមអាត្រាកំណែដែលទទួលបានពីអ្នកតាក់តែងវិញ្ញាសា រីឯអ្នកកែ ជាបុគ្គលដទៃ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមលើកឡើងថា អ្នកទទួលខុសត្រូវលើការកែសន្លឹកកិច្ចការមានចំនួន ៦០រូប។ អ្នកកែ ភាសាខ្មែរចំនួន ៣០នាក់ អ្នកកែគណិតវិទ្យាមានចំនួន ៣០នាក់។ តាមការគ្រោង ក្រុមការងារជំនាញចង់បញ្ចប់ឱ្យរួចរាល់នៅត្រឹមសប្ដាហ៍នេះ។
ឯកឧត្តមធានាជូនបេក្ខជនគ្រប់រូបដែរថា ការកែ ការបូកស្រង់ពិន្ទុ គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ ជាទីបំផុត។ រាល់សន្លឹកកិច្ចនីមួយៗ ត្រូវកែចំនួនពីរលើក បូករួមទាំងការពិនិត្យបន្ថែម។ រីឯការបូកស្រង់ពិន្ទុ ក៏មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ក្រោមការត្រួតពិនិត្យពីអ្នកសង្កេតការណ៍ និងមន្ត្រីប្រឆាំងអំពើពុករលួយជាច្រើនរូប។
សូមជម្រាបថា ការប្រឡងគ្រូបឋមសិក្សា គឺកំណត់យកអ្នកជាប់ចំនួនត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ។ បេក្ខជនដែលប្រឡងជាប់ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលបន្ថែម រយៈពេល ២ឆ្នាំ និង ៤ឆ្នាំ ទៅតាមការដាក់ពាក្យរបស់ខ្លួន។ ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់៕ អត្ថបទ៖គឹមហុក







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម