ព័ត៌មាន
គម្រោងវិនិយោគ ៥១១ គម្រោងមានទុនប្រមាណ ៨,៥ ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគនៅកម្ពុជា
គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងចំនួន ៥១១ មានទុវិនិយោគ ៨,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងវិនិយោគសរុបចំនួន ៥១១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានប្រមាណ ៨,៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ២១៨ គម្រោង ,គម្រោងថ្មីចំនួន ២៥២ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង, និងគម្រោងមានស្រាប់ចំនួន ១៥ គម្រោង។
ឯកឧត្តបានលើកឡើងដូចនេះ ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារ លើកទី ២៨ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ចចំនួន ១៤ មានទុនវិនិយោគជាង ២៣៧ លានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារប្រមាណ ២ ៧០០កន្លែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដោយប្រសិទ្ធភាព និង តម្លាភាព ដើម្បីជំរុញការវិនិយោគ និង លើកកម្ពស់ការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និង ការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍រួមជាចម្បង។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី នៅការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង ការិយាល័យ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា