ព័ត៌មាន
ប្រជាពលរដ្ឋ ៧១៨គ្រួសារ នៅភូមិតាកឹងបៃតង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត!
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកទទួលបន្ទុកដឹកនាំការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនៅតាមតំបន់ព្រំដែន រួមដំណើរដោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដោយផ្ទាល់ដៃដល់បងប្អូនជនភៀសសឹក និងគ្រួសារអតីតយុទ្ធជន ចំនួន ៧១៨គ្រួសារ ដែលកំពុងរស់នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដោះស្រាយ និងគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនាំយកនូវអំណោយដ៏ឧត្តុង្គឧត្តម មកប្រគល់ជូនដល់មូលដ្ឋានដោយផ្ទាល់។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនដំណឹងដ៏រីករាយអំពីការដាក់ឱ្យប្រើប្រាស់បណ្តាញទឹកស្អាតដោយឥតគិតថ្លៃ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយក្នុងមួយខ្នងផ្ទះទទួលបានការប្រើប្រាស់ទឹកស្អាតដោយមិនបង់ប្រាក់ចំនួន ៨ម៉ែត្រគូបក្នុងមួយខែ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការគិតគូរជាប្រចាំពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនជនភៀសសឹក និងគ្រួសារអតីតយុទ្ធជនទាំងអស់។
ឯកឧត្តមបានសម្តែងនូវការសោកស្តាយ និងយល់ចិត្តយ៉ាងជ្រាលជ្រៅចំពោះការលំបាកនានាដែលបងប្អូនបានឆ្លងកាត់ និងបានលើកទឹកចិត្តឱ្យបងប្អូនបន្តរក្សាស្មារតីរឹងមាំ មានភាពអត់ធ្មត់ និងជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្តេជ្ញាបន្តខិតខំដោះស្រាយបញ្ហាប្រឈម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំពារចាំបាច់គ្រប់បែបយ៉ាង ដើម្បីធានាឱ្យបងប្អូនមានស្ថិរភាពជីវភាព និងភាពកក់ក្តៅ។












-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា