ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤
កំពង់ឆ្នាំង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សា គណៈអភិបាលខេត្ត តុលាការ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានថ្លែងថា៖ ការប្រារព្ធអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ ក្នុងគោលបំណងយល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្នុងនោះបានរៃអង្គាសថវិកាពីសប្បុរសធម៌ ពីមន្ត្រី សប្បុរសជន អាជីវករ មហាជន បានចំនួន ១៣៨ ៣៣៤ ដុល្លា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បន្តថា៖ ការបង្កើតកាកបាទក្រហមកម្ពុជានេះឡើងចង់បង្ហាញពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនសាធារណៈជនជាតិ និងអន្តរជាតិ តាមរយៈប្តេជ្ញាចិត្តខ្ពស់របស់សមាគមជាតិ រួមជាមួយរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកំពស់វិស័យសុខភាពសាធារណៈ និងការពង្រឹងភាពធន់ របស់សហគមន៍ទៅនិងការប្រែប្រួសអាកាសធាតុ ។ កាកបាទក្រហមកម្ពុជាត្រូវការចាំបាច់ នូវការជួយឧប្ថម្ភគាំទ្រពីសប្បុរសជន គ្រប់មជ្ឍដ្ឋាន ដើម្បីធានាបន្តនិរន្តភាពការងាររបស់ខ្លួន។ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា គឺដើម្បីសម្រាលការលំបាក និងជួយអ្នកងាយរងគ្រោះគ្រប់ប្រភេទ និងគ្រប់ទីកន្លែងជួយកាត់បន្ថយភាពក្រីក្រ និងជួយការពារសេក្តីថ្លៃថ្នូរបស់ជនងាយរងគ្រោះ និងលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ តាមរយៈវិស័យស្នូលការងារធំៗ ៕
កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ