ព័ត៌មាន
កម្ពុជាទទួលបានជំនួយមូលនិធិអន្តរជាតិជាង៦២ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងបធនធានជីវៈចម្រុះ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
ភ្នំពេញ៖ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនីកម្ពុជាទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយទទួលបានការគាំទ្រមូលនិធិពីសហគមន៍អន្តរជាតិ ចំនួន៦២៩ ៤៧៥ ដុល្លារសហរដ្ឋអាមេរិក ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះជាតិ នៅក្នុងប្រទេស។
ជោគជ័យថ្មីនេះ បានសង្តត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ និងមុតស្រួច ក្នុងនោះការដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមជជែក ពីភាក្សា និងថ្លែងសន្ទរកថាគន្លឹះ ស្តីពីកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងចូលយ៉ាងសកម្មជាបណ្តាប្រទេសក្នុងនាំជាប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាតិជាតិក្នុងវិស័យបរិស្ថាន ដើម្បីដោះស្រាយបញ្ហាសកល។ ការចូលរួមកន្លងមកនេះ កម្ពុជា សម្រេចបានសមិទ្ធផលកាលពីពេលថ្មីៗក្នុងសន្និសីទ COP17 ឆ្នាំនេះដែរ ដោយទទួលបានបានការគាំទ្រមូលនិធិចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។
ផ្អែកលើការសម្រេចបានកន្លងមក ក្នុងឱកាស COP17 នៅប្រទេសអាមេនី ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានទទួលមូលនិធិ ពីសហគមន៍អន្តរជាតិ សរុមចំនួន ជាង១,៦លានដុល្លារ ដើម្បីជំរុញចលនាដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា៕




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា