Connect with us

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ

រសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ នេះលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ។

ក្នុងឱកាស​នោះ​ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្អូនៗ សិក្ខាកាមយោធា និងនិស្សិតទាំងអស់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រចំពោះការសិក្សា និងការរស់នៅរបស់សិក្ខាកាមយោធា និងនិស្សិតកម្ពុជានៅក្រៅប្រទេស។

លោកជំទាវនាយឧត្តមសេនីយ៍ បាននាំយក​ អំណោយជា​ថវិកាឧបត្ថម្ភ​ របស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ជូនប្អូនៗ ក្នុងការលើកទឹកចិត្តដល់ប្អូនៗ ឱ្យ​បន្ត​ប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងរក្សាសីលធម៌ វិន័យ សាមគ្គីភាព បទពិសោធន៍ដែលទទួលបានពីការសិក្សានឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការចូលរួមបម្រើជាតិមាតុភូមិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រជាជន និងយុវជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia