ព័ត៌មាន
សិស្សឆ្នើមសាលារៀនសុវណ្ណភូមិ ដណ្តើមបានជ័យលាភីក្នុងការប្រកួត TeenEagle នៅOxfordចក្រភពអង់គ្លេស
ភ្នំពេញ ៖ អបអរសាទរ និងកោតសរសើរដល់សិស្សឆ្នើម ផូរ បញ្ញាឫទ្ធិ សិក្សាកម្មវិធីអន្តរភាសា ខ្មែរ-អង់គ្លេស (IEP) នៃសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តបន្ទាយមានជ័យ ដែលមានសមត្ថភាព ខិតខំប្រឹងប្រែង និងឆន្ទៈខ្ពស់ រហូតទទួលបានជ័យលាភីមេដាយប្រាក់ចំនួន ០២ ក្នុងការប្រកួតសមត្ថភាពភាសាអង់គ្លេស ក្នុងកម្មវិធី TeenEagle នៅ Oxford ចក្រភពអង់គ្លេស, ចាប់ពីថ្ងៃទី០៤ ដល់ទី១១ ខែសីហា ឆ្នាំ ២០២៤។

គណៈគ្រប់គ្រងនៃសាលារៀនសុវណ្ណភូមិ បានឱ្យដឹងថា យុវសិស្ស ផូរ បញ្ញាឬទ្ធិ ជាសិស្សពូកែ និងមានភាពសកម្មក្នុងការចូលរួមកម្មវិធីនានាក្នុងក្របខណ្ឌសាលារៀន ការប្រកួតថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ។ កាលពីពេលថ្មីៗនេះយុវសិស្ស បញ្ញាឬទ្ធិ ក៏បានតំណាងឲ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមកម្មវិធីប្រកួតប្រជែងនៅឯប្រទេសអូស្ត្រាលី ដែលក្នុងនោះ ផូរ បញ្ញាឬទ្ធិ អាចដណ្តើមបានមេដាយសំរឹទ្ធចំនួនមួយទៀត លើមុខវិជ្ជាគណិតវិទ្យា IMEC នៅទីក្រុង Sydneyផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធី TeenEagle Global Finals គឺជាវេទិកាសម្រាប់អ្នកភាសាវិទូវ័យក្មេង ប្រកួតលើកម្រិតភាសាអង់គ្លេសលើវិញ្ញាសារផ្សេងៗគ្នាចំនួន៤។ កម្មវិធីនេះប្រមូលផ្តុំនូវសិស្សានុសិស្សដែលពោរពេញដោយទេពកោសល្យមកពីជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងដណ្តើមយកមេដាយ និងការទទួលស្គាល់កម្រិតអន្តរជាតិ។ កម្មវិធីទាំងពីរ គឺជាកម្មវិធីប្រកួតប្រជែងអន្តរជាតិដែលមានសិស្សពូកែចូលរួមជាច្រើន សរុបប្រមាណ2000នាក់ មកពី៦៦ប្រទេសទូទាំងពិភពលោក៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ