ព័ត៌មាន
ក្រុមការងារកំពុងពន្លឿនការតុបតែង សាងសង់ «ភូមិហ្វ្រង់កូហ្វូនី»
ភ្នំពេញ៖ ក្រុមការងារផ្នែកសាងសង់ បាននិងកំពុងបង្កើនសកម្មភាពសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» នៅសួនវត្តបុទុមវតី ដោយធ្វើយ៉ាងណា សាងសង់ រៀបចំតុបតែងបង្ហាញអត្តសញ្ញាណជាតិ និងពិភពហ្រ្វង់កូហ្វូននីឲ្យល្អឥតខ្ចោះ ឲ្យហើយមុនថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីដាក់ជូនក្រុមការងារអន្តរក្រសួងពិនិត្យសម្រេចចុងក្រោយ និងប្រារព្ធពិធីសម្ពោធបើកដំណើរការផ្លូវការ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។

តំណាងក្រុមការងារផ្នែកសាងសង់ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះថា មកដល់ថ្ងៃនេះ គឺនៅសល់ពេលប្រមាណ១៧ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងឈានចូលមកដល់។ ក្នុងរយៈពេលនេះ ក្រុមការងារសាងសង់តាមផ្នែកនីមួយៗ បាននិងកំពុងធ្វើការងារញាប់ដៃជើង រៀបចំប្លង់ តុបតែងលំអភូមិហ្វ្រង់ហ្វូកូនីបានល្អឥតខ្ចោះ ចំនួន៥ រួមមាន៖ ទី១- រៀបចំទីតាំងពន្លាជាតិជូនបណ្តាប្រទេសចំនួនជាង៥០ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ និងទីតាំងភូមិម្ហូបអាហារ ប្រមាណជាង១៥០ស្តង់ រៀបចំទីតាំងឆាកប្រគំតន្ត្រី សម្តែងសិល្បៈវប្បធម៌កម្ពុជា និងប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី និងរៀបចំសាលសន្និសីទប្រជុំតភ្ជាប់ដៃគូពាណិជ្ជកម្ម ជាដើម។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសជាង៥០ប្រទេស និង ស្ថាប័នរដ្ឋ ឯកជន និងសមាគម អង្គការប្រមាណជាង១៥០ស្ថាប័ន បានចុះឈ្មោះរៀបចំស្តង់ពិព័រណ៍ និងពន្លាជាតិ តាំងបង្ហាញអត្តសញ្ញាណជាតិ វប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រ កាទូត និងផលិតផលចម្រុះនានាទៀតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» អបអរសាទរកម្ពុជារៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ឯកឧត្តម បានបញ្ជាក់ថា ព្រឹត្តិការណ៍ ភូមិហ្រ្វង់កូហ្វូនី ដែលនឹងរៀបចំរយៈពេល៥ថ្ងៃនេះ នឹងបើកឱ្យមហាជនចូលទស្សនាដោយសេរី ហើយភ្ញៀវជាតិ និងអន្តរជាតិ នឹងទទួលបានឱកាសសិក្សាស្វែងយល់ទំនាក់ទំនងកម្ពុជា និងពិភពហ្វ្រង់កូហ្វូនី ក៏ដូចទទួលបានឱកាស និងបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ ទស្សនាការសម្ដែងសិល្បៈ និងវប្បធម៌ជាតិ និងអន្តរជាតិ និងការបង្ហាញទស្សនីយភាពចម្រុះជាតិសាសន៍នានាទៀត ចាប់ពីម៉ោង១០ព្រឹក រហូតដល់ពេល៨យប់។
សូមបញ្ជាក់ថា នេះជាឆ្នាំដំបូង ដែលកម្ពុជាមានឱកាសធំធេងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនៅក្នុងអង្គការហ្វ្រង់ហ្វូកូនី មានប្រទេសនិយាយភាសាបារាំងជាសមាជិកសរុប ប្រមាណ៩០ប្រទេស ក្នុងនោះ ប្រទេសសមាជិកពេញសិទ្ធិ មានចំនួន៥៣ប្រទេស ប្រទេសមិនពេញសិទ្ធិ ៥ប្រទេស និងសង្កេតការណ៍៣២ប្រទេស៕ អត្ថបទ៖ ស៊ុម សុខជា










-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា