ព័ត៌មាន
កម្ពុជា ស្វាគមន៍អ្នកដំណើរក្នុងនាវាទេសចរណ៍ Villa Vie Odyssey! នាវាដែលកំពុងជាប់គាំង នៅខេត្តព្រះសីហនុនេះ ព្រោះបញ្ហាផ្គត់ផ្គង់ប្រេងមិនទាន់ពេល
ព្រះសីហនុ៖កម្ពុជា ស្វាគមន៍អ្នកដំណើរក្នុងនាវាទេសចរណ៍ Villa Vie Odyssey! នាវាដែលកំពុងជាប់គាំង នៅខេត្តព្រះសីហនុនេះ មានភ្ញៀវទេសចរចំនួន ២០៣នាក់ ស្រី ១១៦នាក់ (១៥សញ្ជាតិ) នាវិកចំនួន ១៥៦នាក់ (១៦សញ្ជាតិ)។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែតុលានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយភ្ញៀវទេសចរអន្តរជាតិ និងនាវឹកលើនាវាទេសចរណ៍អន្តរជាតិ ODYSSEY ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុហួសថ្ងៃកំណត់ និងមិនទាន់បន្តដំណើរទៅទៀតបាន ដោយសារបញ្ហាផ្គត់ផ្គង់ប្រេងយឺតយ៉ាវ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTVថា បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅព្រឹកមិញនេះ ឯកឧត្តម បានដឹកនាំ ក្រុមការងារ អញ្ជើញទៅចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ កាប់ពីទែន និងសមាជិកនានានៅក្នុងនាវាអន្តរជាតិ ODYSSEY ដើម្បី ទី១ ស្តាប់ពីហេតុផលពិត ដែលនាវា មិនទាន់ចាកចេញពីកម្ពុជា តាមការគ្រោងទុក ទី២ ស្តាប់រាល់សំណូមពរ និងណែនាំឲ្យក្រុមការងារ ដែលមានសមត្ថកិច្ចរៀងៗខ្លួន រួមគ្នាដោះស្រាយរាល់សំណូមពរ និងជួយសម្របសម្រួលឲ្យបានលឿនបំផុត ជូននាវា និងភ្ញៀវទេសចរអន្តរជាតិ មកពីតាមបណ្តាប្រទេស ដែលមានភាគច្រើនអ្នកចូលនិវត្ត ស្នាក់នៅកម្ពុជា ទទួលបានសុខុមាល សុខសុវត្ថិភាព សេចក្តីថ្នៃថ្នូ និងមានភាពកក់ក្តៅល្អបំផុត មុននឹងបន្តធ្វើដំណើរត្រឡប់វិញ។
សូមជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Villa Vie Residences បានបញ្ជាក់ថា ជាធម្មតាការចំណាយលើប្រេងឥន្ធនៈប្រចាំខែគឺមានតម្លៃប្រហែល ១.៨០០ ដុល្លារក្នុងមួយបន្ទប់ ប៉ុន្តែថ្មីៗនេះ តម្លៃបានកើនឡើងដល់ប្រហែល ៦.០០០ ទៅ ៨.០០០ ដុល្លារ នៅក្នុងតំបន់ខ្លះនៃទ្វីបអាស៊ី។ក្រុមហ៊ុនបានលើកឡើងថា ខ្លួនមិនអាចទម្លាក់បន្ទុកនៃការឡើងថ្លៃនេះទៅលើអ្នកដំណើរបានទេ ទើបបណ្ដាលឲ្យការខ្វះខាតនេះប៉ះពាល់ដល់ប្រតិបត្តិការបច្ចុប្បន្នក្រោមសម្ពាធហិរញ្ញវត្ថុដែលមិនអាចទ្រាំទ្រង់បាន។
ក្រុមហ៊ុន Villa Vie Residences ពុំបានឆ្លើយតបភ្លាមៗចំពោះសំណួរនានានោះទេ។ នាវា Odyssey នេះអាចផ្ទុកមនុស្សបាន ៦៥០ នាក់ ប៉ុន្តែបន្ទប់នានារបស់នាវានេះ រួមទាំងបន្ទប់ប្រភេទ «villa suites» ដែលមានតម្លៃ ៤៤០.០០០ ដុល្លារនោះ គឺនៅមិនទាន់មានអ្នកទិញពេញទាំងអស់នៅឡើយទេ។ ចំណែកឯបន្ទប់ប្រភេទ «villa» ដែលស្ថិតនៅផ្នែកខាងក្នុងនៃនាវាវិញ មានតម្លៃ ១២០.០០០ ដុល្លារ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នាវានេះបានមកពីប្រទេសថៃ ហើយចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ ខែតុលា។ លើនាវាមានអ្នកដំណើរ២០៣នាក់ និងនាវិក១៥៦នាក់។ តាមគម្រោង នាវានឹងបន្តដំណើរទៅវៀតណាម ប៉ុន្តែអ្នកដំណើរបែរជាទទួលបានពេលត្រឹមតែ៧ម៉ោងប៉ុណ្ណោះ ដើម្បីរៀបចំអីវ៉ាន់ចុះពីនាវានេះទៅវិញ៕










-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា