ព័ត៌មាន
កាកបាទក្រហមកម្ពុជា ចែកអំណោយ និងផ្តល់ «អាហារផ្លូវចិត្ត» ដល់ជនពិការភ្នែក
បន្ទាប់ពីបានផ្តល់អំណោយមនុស្សធម៌លើកទី១ កាលពីខែមេសា ឆ្នាំ២០២៦រួចមក ដោយក្តីស្រឡាញ់ និងការគិតគូរជានិច្ចពីសុខទុក្ខជនមានពិការភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សំណេះសណាល និងផ្តល់ជូនអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាលើកទី២ ប្រចាំឆ្នាំ២០២៦ (ត្រូវជាលើកទី២១ ចាប់តាំងពីឆ្នាំ២០១៤មក) ជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ដ្រីសំនៀងជនពិការ) និងជនមានពិការភាពចំនួន ១៥០នាក់ ស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ចាប តូ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែករួចមក លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងស្រឡាញ់អាណិតអាសូរដល់បងប្អូនជនមានពិការភាព។ ជាមួយគ្នានេះ លោកជំទាវបានកោតសរសើរដល់ ឯកឧត្តម ចាប តូ ដែលបានដឹកនាំសមាគមឱ្យមានការរីកចម្រើន រឹងមាំ ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញ និងស្វែងរកការងារធ្វើជូនសមាជិក។
លោកជំទាវបានបន្ថែមថា ការរៀបចំពិធីសួរសុខទុក្ខ និងផ្តល់អំណោយនាឆ្នាំនេះ គឺមានលក្ខណៈប្លែកពីឆ្នាំមុនៗ ដោយមិនបានរៀបចំជាអាហារផ្លូវកាយនោះទេ ប៉ុន្តែបានរៀបចំជា «អាហារផ្លូវចិត្ត» វិញ តាមរយៈការនិមន្ត សម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្តែងព្រះធម៌អប់រំចិត្ត។
ជាចុងក្រោយ លោកជំទាវ អគ្គលេខាធិការ បានក្រើនរំលឹកដល់អង្គពិធីទាំងមូលឱ្យបង្កើនការថែទាំសុខភាព ដោយកាត់បន្ថយការបរិភោគអាហារផ្អែម ប្រៃ ខ្លាញ់ បំពង កំប៉ុង ព្រមទាំងគ្រឿងស្រវឹង និងបារី ដើម្បីជៀសវាងជំងឺមិនឆ្លងទាំង ៤ (ទឹកនោមផ្អែម បេះដូងនិងសរសៃឈាម មហារីក និងរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ) និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅជានិច្ច។
សូមបញ្ជាក់ថា អំណោយលើកទី២ ប្រចាំឆ្នាំ២០២៦នេះ រួមមាន៖ ថវិកាចំនួន ១០លានរៀល ជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ដ្រីសំនៀងជនពិការ) និងអំណោយជូនដល់ជនមានពិការភាពចំនួន ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ៥ម៉ឺនរៀល៕ អត្ថបទ សំ ងីម












-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ