Connect with us

ព័ត៌មាន

វេទិកាបរិយាបន្នការងារ៖ ការផ្តល់ឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅ កម្ពុជា

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលសិទ្ធិជនពិការ នាយកដ្ឋានសុខមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) តាមរយៈគម្រោងការងារសមរម្យសម្រាប់យុវជនកម្ពុជាដំណាក់កាលទី៣ (DEY III) រៀបចំវេទិកាការងារស្តីពី “បរិយាបន្នការងារ៖ ការផ្តល់ឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាពនៅកម្ពុជា” នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។

កម្មវិធីនេះមានរួមបញ្ចូល សិក្ខាសាលាបញ្រ្ជាបការយល់ដឹង វេទិកាការងារ និងទស្សនកិច្ចសិក្សា ដែលរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានកន្លែងជួបជុំនៅមួយកន្លែងសម្រាប់អ្នកស្វែងរកការងារ ជាពិសេសអ្នកដែលមានពិការភាព ដាក់ពាក្យ និងសម្ភាសការងារ ព្រមទាំងជំរុញ សហគ្រាស ក្រុមហ៊ុន រោងចក្រ ផ្តល់ឱកាសការងារ និងយល់ដឹងបន្ថែមពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលបង្កលក្ខណៈងាយស្រួល ដល់កម្មករនិយោជិតដែលមានពិការភាព។ ទនឹ្ទមនឹងនេះ នៅក្នុងសិក្ខាសាលាក៏មានរៀបចំវេទិកាជជែកពិភាក្សាដែលមានការចូលរួមពីវាគ្មិនជំនាញមកពីរដ្ឋបាលសិទ្ធិជនពិការ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia