ព័ត៌មាន
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា អញ្ជើញបេក្ខជន ៥ពាន់នាក់ទៅពិនិត្យកាយសម្បទា និងសុខភាព សម្រាប់វគ្គដំបូងឆ្នាំនេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងអញ្ជើញយុវជនដែលបានដាក់ពាក្យស្នើសុំ និងជាប់ឈ្មោះជាបេក្ខជនសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ ឱ្យកពិនិត្យកាយសម្បទា និងសុខភាព។
តាមសេចក្ដីជូនដំណឹង គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានជម្រាបជូនសាធារណជន ជាពិសេសបេក្ខជនដែលបានដាក់ពាក្យស្នើសុំ អាចធ្វើការពិនិត្យបញ្ជីរាយនាមតាមគេហទំព័រផ្លូវការ http://nmsc.gov.kh/ ឬអាចសួរនាំព័ត៌មានបន្ថែមដោយផ្ទាល់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់ខ្លួន។
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បញ្ជាក់ថា បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូង ឆ្នាំ២០២៦ ត្រូវអញ្ជើញមកប្រមូលផ្តុំគ្នានៅ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក ដោយត្រូវបែងចែកតាមទីតាំងផ្សេងៗគ្នារួមាន៖
– សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន៖ រួមមាន រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវទៅប្រមូលផ្តុំនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត/រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទា និងសុខភាពនៅសាលាហ្វឹកហ្វឺន។
– សម្រាប់បេក្ខជននៅរាជធានី-ខេត្តដទៃទៀត៖ សូមអញ្ជើញមកប្រមូលផ្តុំនៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាទីលំនៅរបស់បងប្អូន។
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បញ្ជាក់ថា សម្ភារៈ និងឯកសារដែលត្រូវយកទៅជាមួយ រួមមាន៖ បង្កាន់ដៃដាក់ពាក្យ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សម្ភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួនជាដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យអនុញ្ញាតឱ្យជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០,០០០ នាក់ (១ម៉ឺននាក់) ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ អនុក្រឹត្យនេះត្រូវបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា