ព័ត៌មាន
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំតម្រង់ទិសជូនដល់និស្សិតជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំពិធីសំណេះសំណាល និងតម្រង់ទិស «ស្ដីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនជ័យលាភីជំនាន់ថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាកូនចៅវីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ។ ការផ្ដល់អាហារូបករណ៍ពេញលេញនេះ គឺតាមរយៈមហាករុណាធិគុណ និងចក្ខុវិស័យអប់រំបរិយាបន្នដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការតបស្នងសងគុណចំពោះវីរភាពគ្រួសារកងកម្លាំងប្រដាប់អាវុធ និងការបើកទ្វារឧត្តមសិក្សាជូនយុវជនគ្រប់ជាន់ថ្នាក់។
ការបំពាក់សម្បទាបញ្ញានាពេលនេះ គឺជាកាតាលីករស្នូលក្នុងការឆ្លើយតបទៅនឹងសម័យកាលបច្ចេកវិទ្យា ដើម្បីប្រែក្លាយកូនចៅកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ឱ្យក្លាយជា «មូលធនមនុស្ស» មានសមត្ថភាពខ្ពស់ ភាពធន់ និងគុណធម៌ ក្នុងការបន្តវេនការពារ និងអភិវឌ្ឍជាតិប្រកបដោយចីរភាព៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា