ព័ត៌មាន
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា អំណោយសម្ដេចតេជោចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា
ព្រះសីហនុ៖ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះដោយមានការចាត់តាំងពី ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត អូន សំអុល ប្រធានលេខាធិការដ្ឋានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ, លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់, លោក ពឹត បូ ប្រធានក្រុមប្រឹក្សាឃុំព្រៃនប់, លោកស្រី ទួន ចរិយា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់សីលា ព្រមទាំងលោក លោកស្រី ជានាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស។
សាលារៀនទាំង ៨ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ មានអគារសិក្សាសរុបចំនួន ៩ ខ្នង ស្មើនឹង ៤៨ បន្ទប់ ដោយការចុះពិនិត្យត្រូវបានធ្វើឡើងនៅពេលព្រឹក និងពេលរសៀល រួមមាន៖
នៅពេលព្រឹក ក្រុមការងារបានចុះពិនិត្យសាលារៀនចំនួន ៣ ទីតាំង រួមមាន៖
១. សាលាបឋមសិក្សាបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ក្រុងកំពង់សោម មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់
២. សាលាបឋមសិក្សា ហ៊ុន សែន ជើងគោ ស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
៣. សាលាបឋមសិក្សា ហ៊ុន សែន បត់សិរមាន់ ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
ដោយឡែកនៅពេលរសៀល ក្រុមការងារបានបន្តចុះពិនិត្យសាលារៀនចំនួន ៥ ទីតាំង រួមមាន៖
១. សាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងគា ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ មានអគារសិក្សា ២ ខ្នង ស្មើនឹង ១០ បន្ទប់
២. សាលាបឋមសិក្សា ហ៊ុន សែន ដូងប្រេង ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
៣. សាលាបឋមសិក្សា ហ៊ុន សែន តានៃ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
៤. សាលាបឋមសិក្សាស្ទឹងឆាយ ស្ថិតនៅភូមិស្ទឹងឆាយ ឃុំកំពង់សីលា ស្រុកកំពង់សីលា មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់
៥. សាលាបឋមសិក្សាស្ទឹងសំរោង ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់
ផ្អែកលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារនឹងបន្តបូកសរុបព័ត៌មាន និងកំណត់អាទិភាព ដើម្បីឈានទៅអនុវត្តការងារជួសជុល និងសាងសង់ឡើងវិញ សំដៅលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធអប់រំ និងផ្តល់ជូនសិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាព។












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤