ព័ត៌មាន
«ភូមិហ្វ្រង់កូហ្វូនី» នឹងប្រមូលផ្ដុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនី
ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងប្រមូលផ្ដុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនី។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានអនុគណៈកម្មការទី៥ ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» នៅព្រឹកថ្ងៃទី៣០ខែតុលានេះ បានថ្លែងថា តំបន់សិល្បៈដែលជាតំបន់មួយបានរៀបចំក្នុងភូមិហ្រ្វង់កូហ្វូនី នឹងប្រមូលផ្តុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណីនៃប្រទេសហ្រ្វង់កូហ្វូនី ក្នុងនោះប្រទេសកម្ពុជានឹងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ សិល្បៈបុរាណ និងសម័យទំនើបជាដើម។ រីឯការសំដែងសិល្បៈខ្មែរនឹងធ្វើឡើងតាមថ្ងៃនីមួយៗ ដែលចាប់ផ្តើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បន្តថា តាមការរំពឹងទុកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១០ម៉ឺននាក់ នឹងមកទស្សនាភូមិហ្រ្វង់កូហ្វូនី។

គួរបញ្ជាក់ដែរថា «ភូមិហ្វ្រង់កូហ្វូនី» រៀបចំនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅក្នុងភូមិនេះ មានការបង្ហាញសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៍, ស្តង់ពិព័រណ៍ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ ។ល។ អត្ថបទ៖ទូច សោភ័ណ



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤