ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តចុះសួរសុខទុក្ខកម្មកររោងចក្រនៅមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មកររោងចក្រប្រមាណជាង ២,៤០០នាក់ នៅរោងចក្រ អ៊ីលីថិច(ខេមបូឌា) ហ្គាម៉ិន នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយចប់កម្មវិធី កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងអំឡុងចុះសួរសុខទុក្ខនោះ កម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំង ដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។

ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេ ដែលឯកឧត្តម ហេង សួរ បានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេសលើអនុសាសន៍ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានដាក់ចេញ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសាកសួរផ្ទាល់អំពីអត្ថប្រយោជន៍ផ្សេងៗដែលរដ្ឋាភិបាលបានផ្តល់ជូនកម្មករនិយោជិត ដូចជាបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងអត្ថប្រយោជន៍ រួមទាំងលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនទៀតផងដែរ។

ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់កម្មករនិយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិកន្លងទៅដែលបានដាក់ចេញដូចជាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិក ប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្ត និងលក្ខខណ្ឌការងារផ្សេងៗជាដើម ដែលសុទ្ធសឹងតែជាគោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករនិយោជិត។

សូមបញ្ជាក់ថា ក្រៅពីទទួលបានប្រាក់ឈ្នួលអប្បបរមា កម្មករនៅកម្ពុជានៅទទួលបាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់រង្វាន់អតីតភាពការងារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN