ព័ត៌មាន
វិស័យឯកជនប្តេជ្ញាពង្រឹងគុណភាព ដើម្បីឆ្លើយតបនឹងការគាំទ្រ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
ក្រោយការអំពាវនាវជារឿយៗពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបា ក្នុងការជំរុញឱ្យមានការបន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ យុទ្ធនាការនេះបាននិងកំពុងហុចផ្លែផ្កាយ៉ាងពិតប្រាកដដល់ម្ចាស់អាជីវកម្ម និងសហគ្រាសក្នុងស្រុក បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ និងងាកមកគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗដូចគ្នា។
តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយតំណាងអាជីវកម្មក្នុងស្រុក ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវីដឹងស្រដៀងគ្នាថា គោលនយោបាយ និងយុទ្ធនាការគាំទ្ររបស់រដ្ឋាភិបាល បានធ្វើឱ្យពលរដ្ឋខ្មែរមានការយល់ដឹងកាន់តែច្បាស់ និងងាកមកគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗ។
លោក ហ៊ឹម សុវណ្ណារិទ្ធ ផ្នែកលក់ស៊ុតស្រស់ (ពងមាន់ក្នុងស្រុក) បានចែករំលែកឱ្យដឹងថា បច្ចុប្បន្នការលក់ដូររបស់លោកមានលក្ខណៈល្អប្រសើរជាងមុនឆ្ងាយ។ ការងាកមកប្រើប្រាស់ស៊ុតស្រស់ក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋ មិនត្រឹមតែជួយដល់រូបលោកនោះទេ ប៉ុន្តែក៏បានជួយដល់ខ្សែច្រវាក់ផលិតកម្មកសិដ្ឋានចិញ្ចឹមមាន់ទាំងមូលតែម្តង។
ស្រដៀងគ្នានេះដែរ លោក ឆាយ ឌួងសុវណ្ណារ៉ា ប្រធានសហគ្រាសចំណីគោដង្ខៅប៉ាង បានកត់សម្គាល់ឃើញថា តម្រូវការចំណីសត្វក្នុងស្រុកកំពុងមានសញ្ញាវិជ្ជមានខ្លាំង។ លោកបានបញ្ជាក់ថា កម្មវិធីជំរុញផ្សេងៗពីរដ្ឋាភិបាលបានបង្កើតទំនុកចិត្តដល់កសិករ ធ្វើឱ្យពួកគេហ៊ានពង្រីកការចិញ្ចឹមសត្វ ដែលជាហេតុធ្វើឱ្យការបញ្ជាទិញចំណីគោរបស់សហគ្រាសលោកមានការកើនឡើងតាមនោះដែរ។
ដោយឡែក នៅក្នុងវិស័យផ្គត់ផ្គង់សត្វរស់វិញ លោក ស៊ុយ សុធី ផ្នែកលក់នៅ ខេម ខោវ ក៏បានបង្ហាញក្តីសង្ឃឹម និងការរីករាយចំពោះទីផ្សារបច្ចុប្បន្នផងដែរ។ លោកយល់ឃើញថា នៅពេលរាជរដ្ឋាភិបាលរៀបចំយុទ្ធនាការគាំទ្រផលិតផលក្នុងស្រុក វាក៏បានជួយការពារ និងលើកទឹកចិត្តដល់អ្នកចិញ្ចឹមគោខ្មែរ ឱ្យមានទីផ្សារច្បាស់លាស់ និងអាចបន្តមុខរបរនេះប្រកបដោយភាពកក់ក្តៅ។
ក្រុមវិស័យឯកជនទាំងនេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត ដោយបានសង្កត់ធ្ងន់ថា ការគាំទ្រនេះ នឹងផ្តល់លទ្ធភាពឱ្យពួកគាត់អាចពង្រីកខ្នាតអាជីវកម្មឱ្យកាន់តែធំជាងមុន។ នៅពេលដែលយើងផលិតបានក្នុងបរិមាណច្រើន ថ្លៃដើមផលិតនឹងធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃលក់ចេញនៅលើទីផ្សារកាន់តែទាប មានភាពប្រកួតប្រជែងខ្ពស់ជាមួយផលិតផលនាំចូលជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦