ព័ត៌មាន
ទេសចរចុះពីនាវា Villa Vie Odyssey អរគុណកម្ពុជាដែលបានផ្ដល់ជំនួយយ៉ាងកក់ក្ដៅលើសការរំពឹងទុក
ក្រោយពីចាកចេញពីនាវាអន្តរជាតិ Villa Vie Odyssey ដោយមិននឹកស្មានដល់ ទេសចរអន្តរជាតិនៅលើកប៉ាល់នេះ ត្រូវបានផ្ដល់ជំនួយយ៉ាងកក់ក្ដៅពីកម្ពុជា ដែលពួកគេចាត់ទុកជំនួយនេះលើសពីការរំពឹងទុក។ មកដល់ពេលនេះ ទេសចរតិចតួចក្នុងចំណោមជាង២០០នាក់ បានចាកចេញពីកម្ពុជា ខណៈភាគច្រើនបន្តស្នាក់នៅច្រើនសប្តាហ៍ទៀត ដើម្បីបន្តដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។

អ្នកដំណើរលើនាវា Odyssey ដែលបានធ្វើដំណើរចាកចេញកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានថ្លែងប្រាប់BTV ថា គេបានមកទស្សនាកម្ពុជាច្រើនដងរួចហើយ ហើយការមកស្នាក់នៅច្រើនថ្ងៃមកនេះ គឺគេទទួលបានបទពិសោធន៍ដ៏អស្ចារ្យលើសការំពឹងទុក អំឡុងពេលគេនាំគ្នាចាកចេញពីនាវា Odyssey នោះ។ អ្នកដំណើរទាំងអស់បានថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរគ្រប់ផ្នែក ដែលបានជួយសម្រសសម្រួល ជួយអន្តរាគមន៍ ជួយដោះស្រាយ រាល់សំណូមពរ រាល់តម្រូវការផ្សេងៗដែលធ្វើឲ្យគេមានសុវត្ថិភាព និងភាពកក់ក្តៅខ្លាំង ហើយគេពិតជាចង់ឲ្យទេសចរអន្តរជាតិមកទស្សនាកម្ពុជាឲ្យបានច្រើនខ្លាំងណាស់។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការស្នើពីថ្នាក់ដឹកនាំនាវា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ គឺនាវាអន្តរជាតិ Villa Vie Odyssey គ្រោងនឹងធ្វើដំណើរចាកចេញពីកំពុងពីកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែវិច្ឆិកា នេះ ក្រោយពីនាវាអន្តរជាតិមួយនេះ បានចូលចតកាលថ្ងៃទី២៣ ខែវិច្ឆិកា និងនៅគាំងជាប់នៅកំពង់ផែខេត្តព្រះសីហនុ ដោយសារបញ្ហាប្រេងកំពុងឡើងថ្លៃជាសកល ដែលតាមផែនការ នាវានេះ ត្រូវចាកចេញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
លោកបានបន្តថា យ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងរួមសហការគ្នាប្រចាំការ ដោះស្រាយរាល់សំណូមពរ រាល់តម្រូវការចាំបាច់នានា សម្រួលការដឹកជញ្ជូនធ្វើដំណើរទៅភ្នំពេញ និងធ្វើដំណើរទេសចរណ៍កម្សាន្តក្នុងខេត្ត និងក្រៅខេត្ត ដោយមានមគ្គុទេសក៏ទេសចរណ៍នាំ និងមិនមានការគិតថ្លៃ ព្រមជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានជួយចុះអន្តរាគមន៍ឲ្យសណ្ឋាគារនានាផ្តល់ការបញ្ចុះថ្លៃឲ្យបាន៤០ទៅ៥០% ជូនអ្នកដំណើរលើOdyssey ស្នាក់នៅ និងមានឱកាសដើរកម្សាន្តបានយូរថ្ងៃនៅកម្ពុជា។
លោក បន្តថា ក្នុងចំណោមអ្នកដំណើរតាមនាវាអន្តរជាតិ Villa Vie Odyssey ចំនួន២០៣នាក់ រហូតមកដល់ថ្ងៃទី២ ខែវិច្ឆិកានេះ គឺមានអ្នកដំណើរប្រមាណជាង៦០នាក់ បន្តស្នាក់នៅតាមសណ្ឋាគារនានា និងនាំគ្នាអញ្ជើញធ្វើដំណើរកម្សាន្តទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ខ្លះទៀតបន្តធ្វើដំណើរកម្សាន្តទេសចរណ៍ទៅតាមខេត្តគោលដៅទេសចរណ៍នានាច្រើនសប្តាហ៍ទៀត ជាលក្ខណៈឯកជន ហើយអ្នកដំណើរជិត៣០ទៀត បានធ្វើដំណើរតាមផ្លូវអាកាសត្រឡប់វិញទៅកាន់ប្រទេសគេវិញ៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦