ព័ត៌មាន
ប្រធានាធិបតីជាង១០ប្រទេស និងប្រទេស៩០ នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០
ប្រធានាធិបតីជាង១០ប្រទេស និងប្រទេស៩០ នឹងមានវត្តមានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ចំណែកកម្លាំងអាជ្ញាធរសមត្ថកិច្ចជាង២ម៉ឺននាក់ បានត្រៀមរួចរាល់សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់កិច្ចប្រជុំកំពូលនេះ។

ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សហប្រធានគណៈកម្មការជាតិរៀបចំប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងផែន ការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណរដ្ឋមន្ត្រី ដោយមានការចូលរួមថ្នាក់ដឹកនាំនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ។

ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ ឆ្នាំ២០២៦ ដ៏មានសារៈសំខាន់នេះ គឺការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលសបញ្ជាក់ឲ្យឃើញពីសមត្ថភាពកិត្តិយសរបស់កម្ពុជា និងសមត្ថភាពរាជរដ្ឋាភិបាល នីតិកាលទី៧។ ហើយតាមការគ្រោងទុក គឺមាន៩០ប្រទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ និងជាលើកទី១ ដែលកម្ពុជាប្រារព្ធព្រឹត្តិការណ៍ដ៏ធំបែបនេះនឹងពុំធ្លាប់មានពីមុនមក។ ហើយមកដល់ពេលនេះ មានជាង៧០ប្រទេសដែលបានចុះឈ្មោះអញ្ជើញចូលរួម ដោយក្នុងនោះមានប្រធានាធិបតីចំនួន ១២រូប នាយករដ្ឋមន្ត្រីចំនួន ៦រូប អនុប្រធានាធិបតីចំនួន ២រូប ឧបនាយករដ្ឋមន្ត្រី ២រូប និងរដ្ឋមន្ត្រីចំនួន១៣រូប។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនី លើកទី២០ ឆ្នាំ២០២៦ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា។
នាយឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) បានបញ្ជាក់ថា ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៤៨ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងពិធីលៀងសាយភោជន៍ក្រោមនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធីបិទកិច្ចប្រជុំកំពូលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកពិពណ៌ហ្វ្រង់កូតិចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិធីបើកវីឡាហ្វ្រង់ហ្វូកូនីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវអគ្គលេខាធិការដ្ឋានហ្វ្រង់ហ្វូកូនី៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦