ព័ត៌មាន
អគ្គស្នងការនគរបាលជាតិទទួចឲ្យបញ្ឈប់ជាបន្ទាន់នូវចលនាណាខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវយ៉ាងទទួចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបញ្ឈប់ជាបន្ទាន់រាល់ការចូលរួមចលនាណាមួយ ដែលជាសកម្មភាពខុសច្បាប់ តាមរយ:ការញុះញង់របស់ក្រុមក្បត់ជាតិបីជំនាន់ និងបក្សពួកដែលកំពុងរត់ចោលស្រុក ហើយបើមិនដូច្នេះទេ កងកម្លាំងនគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ជាធរមានដោយគ្មានការលើកលែងនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បាន បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យប្រទេសមាន សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ហើយកុំយកឡេសរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រី កោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV- DTA នាំគ្នាបង្កើតចលនាណាមួយដោយខុសច្បាប់ដើម្បីចង់ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះគឺមិនអាចទៅរួចនោះទេ កម្លាំងនគរបាលនឹងចាត់វិធានការភ្លាមៗ ខណៈចលនានេះត្រូវបាននគរបាលបានដឹងអស់ហើយថែមទាំងរឹបអូសបាននូវវត្ថុតាងមួយចំនួនដែលពួក ក្រុមទាំងនោះបានត្រៀមទុកផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាឲ្យ កងកម្លាំងនគរបាលជាតិទាំងអស់មិនត្រូវអព្យាក្រឹត្យជាមួយចលនាខុសច្បាប់នោះឡើយ ហើយត្រូវតែគាំទ្រ និងការពារឲ្យបាន ជាដាចខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ និងតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្សនោះ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ផងដែរថា ការប្រកាសចាត់វិធានការតាមច្បាប់ទៅលើ ចលនាណាមួយដែលមានបំណងចង់បះបោរ ប្រឆាំងរាជរដ្ឋាភិបាលតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសមួយក្ដាប់តូចនោះ មិនមែនជាការគំរាមកំហែង ឬគាប់សង្កត់សិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញ ជាការអនុវត្តតាមច្បាប់កំណត់ប៉ុណ្ណោះ ដើម្បីសន្តិសុខជាតិ និងប្រជាជនកម្ពុជាទាំងមូល។ យ៉ាងណាក៏ដោយតាមរយៈសន្និសីទសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តាំទៅឱពុកម្តាយ អណាព្យាបាលទាំងអស់ គប្បីត្រូវណែនាំ និងប្រាប់កូនចៅរបស់ខ្លួនកុំឲ្យចូលរួម និងត្រូវដកខ្លួនចេញជាបន្ទាន់ពីក្រុមចលនាប្រឆាំងខុសច្បាប់ទាំងនោះ ហើយត្រូវធ្វើការពិចារណាឲ្យបានឌិតដល់មុននឹងសម្រេចធ្វើតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ៕
អត្ថបទ ៖ បាន ចក់


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧