ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង(៥៥បន្ទប់) នៃវិទ្យាល័យទ្រៀល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង(៥៥បន្ទប់) នៃវិទ្យាល័យទ្រៀល នៅខេត្តបាត់ដំបង ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្ដេចធិបតី៖ ធនធានមនុស្សនឹងក្លាយទៅជាទ្រព្យរបស់ជាតិសម្រាប់រយៈពេលវែង ដែលកើតចេញពីផលនៃការវិនិយោគលើវិស័យអប់រំ។
សម្ដេចធិបតី៖ ចាប់តាំងពីការប្រកាសបង្កើតជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា បានចូលរួមច្រើនក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបានជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ដូចជាការកសាងអគារសិក្សា មន្ទីរពេទ្យ វត្តអារាម សារមន្ទីរ ការឧបត្ថម្ភសម្លៀកបំពាក់ សម្ភារសិក្សា គ្រឿងឧបភោគបរិភោគដល់សិស្ស និងកុមារកំព្រា ជាដើម។
សម្ដេចធិបតី៖ ដើម្បីសាលារៀនដំណើរការបានល្អ មិនមែនត្រឹមតែមានសាលារៀនល្អទេ ប៉ុន្តែកត្តាគន្លឹះ គឺគ្រូបង្រៀន ដូច្នេះត្រូវតែខិតខំគិតគូរបង្កលក្ខណៈងាយស្រួលដល់លោកគ្រូអ្នកគ្រូ។
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល តែងចាត់ទុកការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើប្រទេសជាតិ ព្រោះការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងប្រទេសផង។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានកំណត់យកវិស័យអប់រំជាអាទិភាពចម្បងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ ការកែលម្អហេដ្ឋារចនាសាលារៀន ការពង្រឹងសមត្ថភាពគ្រូបង្រៀន លើកកម្ពស់គុណភាពការបង្រៀន ការរៀន និងជំរុញការសិក្សាពេញមួយជីវិត។
សម្ដេចធិបតី៖ ខេត្តកំពង់ធំ ជាខេត្តអាទិភាពមួយក្នុងចំណោមខេត្តអាទិភាព១០ ដែលត្រូវបានដាក់ឱ្យអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភតាមសាលារៀន ដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៩៩ ក្រោមការសហការឧបត្ថម្ភរបស់អង្គការស្បៀងអាហារពិភាពលោក (World Food Program) និងដែលបានចាប់ផ្ដើមចំនួន៦០សាលានៅទូទាំងប្រទេស ដោយគិតគូរពីសហគមន៍ដែលមានការលំបាក ក្រីក្រ ព្រោះការហូបចុកគ្រប់គ្រាន់គឺជាកត្តាមួយសំខាន់ក្នុងការជួយទៅដល់សិស្ស ផ្ដល់នូវសុខភាព និងសុខភាពខួរក្បាលក្នុងការរៀនសូត្រ។
សម្ដេចធិបតី៖ មកដល់ឆ្នាំ២០២៦នេះ មានសាលារៀនចំនួន១១១៤ បានអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់សិស្ស ខណៈសិស្សប្រមាណ៣០ម៉ឺននាក់ បានទទទួលផលពីកម្មវិធីនេះ ចំណែកសហគមន៍ក៏ទទួលផលពីកម្មវិធីនេះដែរតាមរយៈការលក់ផលិតផលផ្គត់ផ្គង់សាលា ដែលជាកសិផលរបស់កសិករក្នុងស្រុក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ប្រកាសស្វាគមន៍ និងអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមកសាង និងពង្រីកសាលារៀនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ខណៈនៅតាមជនបទកំពុងមានកំណើនសិស្សច្រើនហើយខ្វះថ្នាក់រៀន និងខ្វះគ្រូ ដែលក្នុងមួយថ្នាក់នៃសាលារៀនខ្លះមានសិស្សរៀនជិត ៨០នាក់ក៏មាន។
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងគិតគូរពង្រឹងការសិក្សារៀនសូត្ររបស់សិស្សនៅថ្នាក់បឋម ដែលជាថ្នាក់សំខាន់ មិនត្រឹមតែកសាងអគារសិក្សាល្អ បំពេញបន្ថែមគ្រូនោះទេ តែត្រូវគិតគូរអំពីសុខភាពជាចម្បង។
សម្ដេចធិបតី៖ ឧបសគ្គធំចំពោះវិស័យអប់រំ គឺកង្វះសាលារៀន ដែលកាលពីអតីតកាល មុនសង្គ្រាម ដើម្បីបានរៀនសូត្រ គឺកុមារជាច្រើនត្រូវទៅបួស និងចាកចេញពីស្រុកទៅឆ្ងាយ។ ហើយការសិក្សារៀនសូត្រ ក៏បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ។ ដូច្នេះហើយបានជាក្រោយចប់សង្គ្រាម សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយក្នុងវិស័យអប់រំនេះ កុំឱ្យក្មេងៗជំនាន់ក្រោយ មានការលំបាកដូចក្មេងជំនាន់មុន គឺការពង្រាយសាលានៅទូទាំងប្រទេស។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំការសិក្សាដោយបង្កើនលើការអានជាចំបង ចំណែកការបញ្ជាក់ថ្នាក់រៀនឌីជីថល គឺសម្រាប់ការជំរុញបន្ថែមមិនត្រូវយកធ្វើជាគោលនោះទេ ត្រូវយកការអានជាគោល។
សម្ដេចធិបតី៖ សម្រាប់ការកសាងសាលារៀន គឺមកដល់ពេលនេះក្នុង១៦៥២ឃុំសង្កាត់ទូទាំងប្រទេស គឺមានឃុំខ្លះ មានអនុវិទ្យាល័យច្រើនជាង១។ គ្រប់ស្រុក-ក្រុង មានវិទ្យាល័យ។ ពិតណាស់ឥឡូវមានកំណើនប្រជាជន សាលារៀនមិនគ្រប់ បណ្ដាលឱ្យមានការបោះបង់ការសិក្សាខ្លះនៅថ្នាក់វិទ្យាល័យ ដោយសារសាលារៀនឆ្ងាយ ដូច្នេះត្រូវជំរុញពង្រីកបន្ថែម។ ក្រោមការជួយជ្រោមជ្រែងបពីវិស័យឯកជន សាលារៀននៅទីប្រជុំជនរីកច្រើន ដូច្នេះយើងអាចផ្ដោតអារម្មណ៍ទៅទីជនបទវិញ ព្រោះកន្លែងខ្លះកកើតភូមិថ្មី ដែលរាជរដ្ឋាភិបាលបានបង្កើតជូនពលរដ្ឋ និងផ្ដល់ដី ក្រោមគម្រោងផ្ដល់ដី និងLASED ជាដើម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់លើការពង្រឹងអំណាននៅថ្នាក់បឋម ដើម្បីជំរុញការអានដល់សិស្ស។
សម្ដេចធិបតី៖ ដើម្បីអភិវឌ្ឍវិស័យអប់រំ សម្ដេចតេជោ ហ៊ុន សែន ច្រើនអាណត្តិកន្លងមកនេះ បានកសាងសាលារៀនរាប់ពាន់ខ្នង ប៉ុន្តែល្បឿនកំណើនសាលារៀន នៅយឺតជាងមនុស្ស រួមទាំងការពង្រីកភូមិសាស្ត្រ ដែលបញ្ហានេះហើយបានជាគោលដៅរបស់យើង គឺត្រូវបន្ថែមសាលារៀន និងគ្រូ។ នេះជាគោលដៅអភិវឌ្ឍវិស័យអប់រំលើដីតែម្ដង មិនមានតែលើក្រដាសនោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា វិន័យនៅក្នុងថ្នាក់រៀន និងការផ្ដោតអារម្មណ៍របស់សិស្ស គឺជាកត្តាសំខាន់នៅក្នុងថ្នាក់រៀន ខណៈសម្ដេចមើលឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀនបានបង្កផលប៉ះពាល់ជាច្រើនដល់ការសិក្សា និងទំនាក់ទំនងទំនងនៅក្នុងថ្នាក់របស់សិស្ស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សង្ឃឹមថា នៅឆ្នាំ២០២៦-២០២៧ ខាងមុខនេះ ថ្នាក់រៀនរបស់កម្ពុជានៅទូទាំងប្រទេសនឹងគ្មានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន ឬក្នុងម៉ោងសិក្សាទៀតនោះទេ, សម្ដេចណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តសហការធ្វើការងារនេះជាមួយបណ្ដារាជធានីខេត្តឱ្យបានច្បាស់លាស់។

















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម