ព័ត៌មាន
អាល្លឺម៉ង់-កម្ពុជា ប្តេជ្ញាចិត្តខ្ពស់លើកិច្ចការការពារបរិស្ថាន ការគ្រប់គ្រងសំណល់ និងការប្រែប្រួលអាកាសធាតុ
នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជំទាវ ស៊ីលឃ័រ រើហ៊្វ័រ(Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនៃសហព័ន្ធសាធារណរដ្ឋអាឡឺម៉ង់ និងក្រសួងបរិស្ថាន ជំនួបសម្តែងការគួរសមបានពិភាក្សាពីសារៈសំខាន់នៃការធ្វើការរួមគ្នារវាងរដ្ឋាភិបាល ដៃគូអន្តរជាតិ ព្រមទាំងវិស័យឯកជន សាធារណជន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ក៏ដូចជាការជំរុញការអភិវឌ្ឍដោយចីរភាព។

លោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្រែក្លាយពីយុទ្ធនាការធម្មតា ឱ្យទៅជាចលនារួមចំណែករបស់សង្គមជាតិទាំងមូល និងឆ្ពោះទៅរកការបង្កើតជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការគ្រប់គ្រងសំណល់នៅតាមទីលានចាក់សំរាម និងការជំរុញការវិនិយោគលើវិស័យថាមពលចេញពីសំណល់ (Waste-to-Energy) ដើម្បីឈានទៅកាត់បន្ថយសំណល់ឱ្យនៅកម្រិតទាបបំផុត។

ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាសំណល់ វិបត្តិអាកាសធាតុ និងបាតុភូតអែលនីញ៉ូ (El Niño) មកពិភាក្សាផងដែរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបង្ហាញពីការត្រៀមលក្ខណៈសម្បទា និងផែនការអន្តរាគមន៍បន្ទាន់ តាមរយៈការធានាប្រភពទឹកស្អាតសម្រាប់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ការរក្សាលំនឹងប្រភពទឹកសម្រាប់សត្វព្រៃ និងការដាក់ចេញនូវវិធានការទប់ស្កាត់គ្រោះហន្តរាយភ្លើងព្រៃដែលបង្កឡើងដោយការឡើងកំដៅផែនដី។

បន្ថែមពីនេះ ក្រសួងបរិស្ថានបានផ្តោតសំខាន់យ៉ាងខ្លាំងលើការបណ្តុះស្មារតីយុវជន និងកុមារតាមរយៈសាលារៀន ឱ្យមានការស្រឡាញ់អនាម័យ និងធម្មជាតិ ព្រមទាំងការចូលរួមដាំដើមឈើដើម្បីកសាងវប្បធម៌ស្រឡាញ់ព្រៃឈើ និងបរិស្ថានតាំងពីវ័យកុមារ។ សូមជម្រាបជូនថា កិច្ចសហការគ្នារវាងកម្ពុជា និងភាពជាដៃគូអន្តរជាតិនេះ រំពឹងថានឹងបន្តផ្តល់នូវកម្លាំងចលករថ្មីៗបន្ថែមទៀត ក្នុងការជំរុញគោលនយោបាយជាតិអព្យាក្រឹតកាបូន និងការកសាងអនាគតកម្ពុជាឱ្យស្អាត បៃតង និងមានចីរភាព៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម