ព័ត៌មាន
កងពលតូចដឹកជញ្ជូនលេខ៩៩ប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមជ្រុល និយមមួយក្តាប់តូចដែលមានចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាំពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម(ម CLV- DTA )។
តាមរយៈរញត្តិគាំទ្ររបស់កងពលតូចដឹកជញ្ជូលលេខ៩៩ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន»។
តាមរយៈញត្តិខាងលើនេះដែរកងពលតូចដឹកជញ្ជូនបានលើកឡើងផងដែរថាសកម្មភាព និងល្បិច កលដ៏ខ្មៅងងឹត ព្រៃផ្សៃរបស់ក្រុមអគតិអស់ទាំងនោះជាការវាយប្រហារដោយផ្ទាល់លើរដ្ឋធម្មនុញ្ញ និងការ ប៉ុនប៉ងបំផ្លិតបំផ្លាញសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាដើម។
ជាមួយគ្នានោះដែរ កងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានប្រកាសគាំទ្រនូវគ្រប់វិធានការចាំបាច់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងកិច្ចការ ពារសន្តិភាព និងស្ថិរភាព ដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន និង ការ ការពារអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិផងដែរ៕
អត្ថបទ ៖ បាន ចក់



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧