ព័ត៌មាន
សម្តេចធិបតីណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ពិនិត្យលទ្ធភាពលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទរបស់សិស្សានុសិស្សនៅក្នុងម៉ោងសិក្សា បើសិនអាចធ្វើទៅបានគឺនៅក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះតែម្ដង។ សម្តេចធិបតីក៏បានអំពាវនាវឲ្យមាតា បិតា និងអណាព្យាបាលសិស្សចូលរួមសហការផងដែរ។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា ៥ខ្នង និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្ត កំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងអប់រំត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងអំណាននៅក្នុងថ្នាក់រៀន ដោយកុំឲ្យសិស្សានុសិស្សប្រើតែទូរស័ព្ទ ដោយត្រូវជំរុញឲ្យពួកគេខិតខំអានសៀវភៅ ខណៈដែលប្រទេសជាច្រើនលើលោកក៏បានងាកមកជំរុញការអានអក្សរលើក្រដាសវិញដែរ ដោយមិនត្រូវអានតែតាមទូរស័ព្ទនោះទេ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ការចងចាំ។
នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រាប់ទៅគ្រូបង្រៀនទាំងអស់ត្រូវប្រមូល ទូរស័ព្ទរបស់សិស្សានុសិស្សទុកនៅក្នុងម៉ោងសិក្សា តែត្រូវចែកជូនពួកគេវិញនៅម៉ោងចេញលេង ខណៈ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការលេងទូរស័ព្ទក្នុងម៉ោងសិក្សា។ ការហាមប្រាម មិនឲ្យសិស្សាប្រើប្រាស់ស្មាតហ្វូន នៅក្នុងសាលាជាពិសេសសាលាបឋមសិក្សានេះ មានប្រទេសមហាអំ ណាចធំៗ និងប្រទេសអ្នកមានមួយចំនួនគេបានអនុវត្តហើយទាំងអាម៉េរិក អង់គ្លេស ហ្វាំងឡង់ បារាំង សិង្ហបុរី និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនទៀត៕អត្ថបទ៖ បាន ចក់

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី