Connect with us

ព័ត៌មាន

សក្តានុពលទេសចរណ៍វប្បធម៌គោលដៅទេសចរណ៍ដ៏ទាក់ទាញ និងផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា ត្រូវបានបង្ហាញទៅដល់ពិភពលោកក្នុងទីក្រុងទុនហ័ង ខេត្តគ័នស៊ូ ប្រទេសចិន

ខេត្តគ័នស៊ូ៖​ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមព្រឹត្តិការណ៍ជំរុញទេសចរណ៍ពិព័រណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុនហ័ង (Dunhuang) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញឯកឧត្តម Wu Xiaojun លេខាធិការបក្សខេត្តគ័នស៊ូ និងប្រតិភូអន្តរជាតិ ទស្សនាស្តង់កម្ពុជា និងបានណែនាំពីសក្តានុពលទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា និងផលិតផលរបស់ខ្មែរជាច្រើនមុខ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia