ព័ត៌មាន
អភិបាលខេត្តកណ្ដាលជួបសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ២ ឆ្នាំក្នុងការបំពេញកាតព្វកិច្ចយោធា យើងនឹងជួបឧបសគ្គជាច្រើន ដូច្នេះយើងទាំងអស់គ្នាមិនត្រូវខ្លាចឧបសគ្គឡើយ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង។ ហើយឧបសគ្គដែលត្រូវឆ្លងកាត់ក្នុងរយៈពេល ២ ឆ្នាំនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បង្កើតភាពជោគជ័យទៅថ្ងៃអនាគត ដូច្នេះសូមក្មួយៗប្ដេជ្ញាចិត្តខិតខំតស៊ូ គោរពវិន័យ បទបញ្ជា និងស្រឡាញ់សាមគ្គីគ្នានៅទីនោះឱ្យបានល្អ។ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា៖ កាតព្វកិច្ចយោធានេះមាននៅគ្រប់ប្រទេសទាំងអស់លើសកលលោក។ ប្រទេសកម្ពុជាយើងកន្លងមកបានឆ្អែតឆ្អន់នឹងសង្គ្រាមស៊ីវិល ហើយត្រូវបានបញ្ចប់ទៅវិញក្រោមនយោបាយឈ្នះ-ឈ្នះ របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។ ឆ្លងកាត់បទពិសោធន៍សង្គ្រាមកន្លងមក ក្នុងនាមជាប្រទេសជាតិមួយ ចាំបាច់ត្រូវតែមានកងកម្លាំងសកម្ម និងកម្លាំងបម្រុងដ៏រឹងមាំ ហើយបន្ទាប់ពីបញ្ចប់កាតព្វកិច្ចនេះ យុវជនទាំងអស់នឹងក្លាយជាកម្លាំងបម្រុងដ៏សំខាន់របស់ជាតិ។ ការស្ម័គ្រចិត្តរបស់ក្មួយៗនៅពេលនេះ គឺជាការលះបង់ភាពរីករាយផ្ទាល់ខ្លួន ដើម្បីទៅបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមការពារមាតុភូមិ។ ឯកឧត្តមបន្ថែមទៀតថា៖ នៅក្នុងរយៈពេល ២ ឆ្នាំនៃការរស់នៅ និងហ្វឹកហាត់សាលា ក្មួយៗអាចនឹងជួបការលំបាកខ្លះដោយត្រូវគោរពវិន័យម៉ឺងម៉ាត់ លត់ដំកាយសម្បទា និងការរស់នៅជាក្រុម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ២ ឆ្នាំនេះ វានឹងជួយឱ្យក្មួយៗទាំងអស់ជៀសផុតពីសកម្មភាពក្មេងទំនើង និងជៀសផុតពីហានិភ័យនៃបញ្ហាគ្រឿងញៀនយ៉ាងពិតប្រាកដ ដោយទទួលបានមកវិញនូវរាងកាយមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងខាងផ្នែកយោធា។ ហើយក្រោយពេលបញ្ចប់កាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ ចំពោះក្មួយៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងចង់បន្តការងារជាកងទ័ព ឬកងរាជអាវុធហត្ថ គឺរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងចាត់ទុកក្មួយៗជាអាទិភាពមុនគេបង្អស់។ មិនត្រឹមតែស្ថាប័នរដ្ឋប៉ុណ្ណោះទេ សូម្បីតែបណ្ដាក្រុមហ៊ុន ឯកជន រោងចក្រ និងសហគ្រាសនានា ក៏តែងតែផ្ដល់អាទិភាពខ្ពស់ចំពោះបុគ្គលិកដែលបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធារួចរាល់ ព្រោះពួកគេមានវិន័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ ដែលបានស្ម័គ្រចិត្តលះបង់ កូន បង ប្អូន បញ្ជូនមកបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ប្រកបដោយស្មារតីស្នេហាជាតិខ្ពស់បំផុត៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 day agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន8 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល