Connect with us

ព័ត៌មាន

ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញដឹកនាំគណៈប្រតិភូ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ចូលរួមក្នុងពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន (ការបង្ការគ្រោះរញ្ជួយដី និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ) ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

សន្និសីទនេះមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងមន្ត្រីអមតំណាងសមាជិកអាស៊ានទាំង១១ប្រទេស តំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ ខេត្តកែប និងខេត្តសៀមរាប និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia