ព័ត៌មាន
អ្នកដំណើរលើនាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន «ឃោសនា» ខណៈកោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Randy Cassingham ដែលជាអ្នកដំណើរជនជាតិអាមេរិកមួយរូប នៅលើនាវាទេសចរណ៍ Villa Vie Odyssey បានរិះគន់សារព័ត៌មានថៃ Khaosod English ដែលបានយកឈ្មោះ និងរូបថតរបស់លោក ទៅប្រើប្រាស់ក្នុងអត្ថបទមួយ នៅលើបណ្ដាញសង្គម Facebook ដែលលោកចាត់ទុកថា ជា «ការឃោសនា» ខណៈពេលដែលរូបលោកបានសម្តែងការដឹងគុណចំពោះទឹកចិត្តដ៏ល្អប្រពៃ និងបដិសណ្ឋារកិច្ចដែលលោកទទួលបានពីប្រជាជនកម្ពុជា។
យ៉ាងណាក្ដី ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញសង្គម Facebook នៅថ្ងៃទី៤ ខែវិច្ឆិកានេះ លោក Cassingham បានបញ្ជាក់ថា លោកនៅតែដឹងគុណ ចំពោះក្រុមគ្រូពេទ្យ នៅប្រទេសថៃ ដែលបានព្យាបាលជំងឺមហារីករបស់លោក ដោយលោកបានឱ្យដឹងថា រូបលោកទើបតែបញ្ចប់ការព្យាបាលដោយកាំរស្មី នៅទីនោះ កាលពីមួយខែមុននេះបន្តិច។
លោកបានសរសេរថា៖ «ខ្ញុំដឹងគុណចំពោះគ្រូពេទ្យ នៅថៃ ដែលបានព្យាបាលជំងឺមហារីកឱ្យខ្ញុំ។ ខ្ញុំទើបតែបញ្ចប់ការព្យាបាលដោយកាំរស្មីនៅទីនោះ កាលពីមួយខែមុន។ ប៉ុន្តែខ្ញុំមានការខឹងសម្បា ដែលឈ្មោះ និងរូបភាពរបស់ខ្ញុំត្រូវបានគេយកទៅប្រើប្រាស់ ក្នុងគោលបំណងឃោសនា។ នេះគឺជាទង្វើដ៏គួរឱ្យអាម៉ាស់ខ្លាំងណាស់»។
ការរិះគន់នេះកើតឡើងបន្ទាប់ពីសារព័ត៌មាន Khaosod English បានបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី១ ខែវិច្ឆិកា ដោយមានភ្ជាប់រូបថតរបស់លោក Cassingham និងភរិយារបស់លោកឈ្មោះ Kit ព្រមទាំងមានការដកស្រង់សម្តីដែលពណ៌នាថា អ្នកដំណើរទាំងនោះកំពុង «ជាប់នៅក្នុងមជ្ឈមណ្ឌលឆបោក»។ ការបង្ហោះនោះបានបញ្ជាក់ថា ការពណ៌នានេះ គឺដកស្រង់ចេញពីសារព័ត៌មាន Financial Times។
លោក Cassingham បានបញ្ជាក់ថា ពាក្យថា «ទីក្រុងឆបោក» នេះ គឺត្រូវបានលើកឡើងដំបូងដោយសារព័ត៌មាន Financial Times ហើយលោកមិនធ្លាប់បានឮការអះអាងបែបនេះទេ មុនពេលមានគេយកមកប្រាប់លោក។
ទោះបីជារូបលោកមិនពេញចិត្ត ចំពោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនេះក៏ដោយ ក៏លោក Cassingham បានសម្តែងសេចក្ដីសោមនស្ស ចំពោះការទទួលស្វាគមន៍ និងការយកចិត្តទុកដាក់ដែលរូបលោកទទួលបាន នៅប្រទេសកម្ពុជា ដោយលោកបានសរសេរថា៖ «ប្រជាជនខ្មែរទាំងអស់ដែលខ្ញុំបានជួប គឺមានភាពថ្លៃថ្នូរ រួសរាយរាក់ទាក់ មានចិត្តល្អ និងតែងតែជួយយកអាសារពួកយើងទាំងអស់គ្នា»។
គួរបញ្ជាក់ថា យោងតាមក្រសួងទេសចរណ៍ នាវា Villa Vie Odyssey បានចាកចេញពីប្រទេសកម្ពុជាដោយសុវត្ថិភាព នៅអំឡុងយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ខណៈដែលភ្ញៀវទេសចរបរទេសមួយចំនួនដែលមកជាមួយនាវានេះ នៅបន្តស្នាក់នៅ និងទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕



-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា