ព័ត៌មាន
សហជីព-កម្មករ ប្រកាសមិនចូលរួមសកម្មភាពណាមួយពីការញុះញង់របស់ក្រុមប្រឆាំងទៅកាន់រដ្ឋាភិបាលកម្ពុជា
ក្រុមសហជីព ក៏ដូចជាកម្មករ កម្មការិនីបម្រើការងារក្នុងវិស័យកាត់ដេរ បានប្រកាសជាគោលជំហរថា ពួកគាត់នឹងមិនចូលរួមសកម្មភាពណាមួយទេពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុល ញុះញង់ឲ្យប្រជាពលរដ្ឋធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល កម្ពុជា។
ជួបសម្ភាសន៍ជាមួយសហព័ន្ធសហជីពសម្លេងយុវជនខ្មែរកម្ពុជា និងកម្មករ កម្មការិនីរោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រូស្ពើរ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២៤នេះថា មូលហេតុដែលមិនចូលរួមសកម្មភាពទាំងនេះ ដោយសារសព្វថ្ងៃកំពុងរស់នៅក្នុងភាពសម្បូរសប្បាយ និងសុខសន្តិភាពពេញលេញ ដោយមានការងារធ្វើជាប្រចាំ និងមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។
លោក សេង សុងលី អគ្គលេខាធិការរងសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានលើកឡើងថា តំណាងក្រុមសហព័ន្ធសហជីព និងតំណាងក្រុមកម្មករនិយោជិតជាច្រើននាក់ គឺសូមធ្វើការប្រឆាំងដាច់ខាតនូវការលើកឡើងរបស់ពួកប្រឆាំង ដែលទាមទារឱ្យកងទ័ពប្រឆាំង នឹងរដ្ឋាភិបាល ក្នុងន័យបំផ្លិចបំផ្លាញសន្តិភាព ធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេស។
ស្របគ្នានេះ លោក គង់ ចាន់ថន ប្រធានសហជីពមូលដ្ឋានក្នុងរោងចក្រស្បែកជើង ហ្គោដេន ប្រូស្ពើរ បានអះអាងថា នៅតែគាំទ្រ ស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមកម្មកររោងចក្រ ហ្គោលដេន ប្រូស្ពើរខាងលើនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃផ្សេងទៀត ក៏ដូចជាកម្មករនិយោជិតក្នុងវិស័យដូចគ្នា ចូលរួមការពារឱ្យខានតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ព្រោះថា ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាល គឺជាអំពើល្មើសច្បាប់៕ អត្ថបទ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧