ព័ត៌មាន
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាំឱ្យកម្ពុជាស្អាតនៅក្នុងពេលខាងមុខ
ភ្នំពេញ ៖ ភាពស្អាតដែលជាសរសរស្តមទី១នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅធ្វើយ៉ាងណា ឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់- ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាផងដែរ។
នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន បន្តសហកាជាមួយអ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ សាលារៀន លោកគ្រូអ្នគ្រូ បងប្អូនកម្មករ កម្មការិនី នៅរោងសហគ្រាស អនុវត្តយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក ខណៈពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៩,២លានអង្គ/នាក់។
បន្ទាប់ពីយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់នៅតែបន្តចូលរួម និងជំរុញភាព ស្អាត បៃតង និងចីរភាព ដែលជាសរសរស្តម្ភរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីឈានទៅសម្រេចឲ្យបាននូវទស្សនវិស័យក្នុងការបង្កើគម្របព្រៃ៦០% និងកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី (កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA)។ ឯកឧត្តម បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសប្រជាពលរដ្ឋ មានជំនឿលើរាជរដ្ឋាភិបាល កុំជឿលើក្រុមប្រឆាំងក្រៅច្បាប់មួយចំនួនតូចនោះ បាននាំគ្នាបំភ្លៃការពិតអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាល បានកាត់ដីចំនួន៤ខេត្ត នៅតំបន់ត្រីកោណរួមបញ្ចូលជាមួយប្រទេសជិតខាង។ អត្ថបទ ៖ ទូច សោភ័ណ












-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧