Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ការបង្តើតឱ្យមានបណ្ណសារក្រសួងអធិការកិច្ចជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការសម្រេចចិត្ត គ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន

ភ្នំពេញ៖«ការបង្តើតឱ្យមានបណ្ណសារក្រសួងអធិការកិច្ច គឺពិតជាមានសារៈសំខាន់ ដើម្បីជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការសម្រេចចិត្ត ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ព្រមទាំងការរក្សាការសម្ងាត់នៃការងាររបស់ក្រសួង»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងបណ្ណសារក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីស្តាប់នូវការធ្វើបទបង្ហាញលម្អិតពីថ្នាក់ដឹកនាំទទួលបន្ទុក ពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានហ្មត់ចត់ និងផ្ដល់ធាតុចូលយ៉ាងផុសផុលទៅលើទម្រង់ ខ្លឹមសារសំខាន់ៗ និងគោលការណ៍គ្រឹះនានា ពាក់ព័ន្ធការងាររៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងបណ្ណសារនេះ ដើម្បីឱ្យកាន់តែមានភាពពេញលេញបន្ថែមទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia