ព័ត៌មាន
ក្រសួងការងារនឹងបន្តបើកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករកាត់ដេរលើកទី២នៅថ្ងៃទី២៦ខែសីហា
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

ឯកឧត្តម ហេង សួរ នៅក្រោយចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសាព័ត៌មានឲ្យដឹងថា ការបេីកកិច្ចប្រជុំលើកដំបូងនេះ គឺដើម្បីស្តាប់បទបង្ហាញអំពីការប្រែប្រួលលក្ខណវិនិច្ឆ័យទាំង៧ ដើម្បីឲ្យភាគីនីមួយៗត្រឡប់ទៅវិញធ្វើការសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត មុននឹងជួបប្រជុំគ្នាម្តងទៀតនៅពេលណាមួយ។
ឯកត្តម បានឲ្យដឹងទៀតថា សម្រាប់កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ នឹងព្យាយាមយ៉ាងណាឲ្យភាគីសហជីព និងនយោជក ចរចាគ្នាក្នុងភាពចាស់ទុំនិងសម្រេចលទ្ធភាពឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
ទាក់ទិនកិច្ចប្រជុំនេះ ឧកញ៉ា ណាង សុធី តំណាងភាគីនយោជក បានលេីកឡេីងថា ជាសំណូមពរក្នុងកិច្ចចរចានេះ ជាប្រពៃណីភាគីសហជីពតែងតែដំឡេីងតួលេខដែលហួសពីតួលេខមួយសមស្របបច្ចេកទេស ដូច្នេះសូមឲ្យឈរលេីតួលេខសមហេតុសមផលមួយ កុំឲ្យចៀសវាងនិយោជកឡេីងម្តងបន្តិច ដោយឡែកសហជីពចុះម្តងច្រេីន ធ្វេីឲ្យរដ្ឋាភិបាលពិបាកក្នុងការកាត់ក្តី។

ដោយឡែក លោក គឹម ចាន់សំណាង តំណាងកម្មករនិយោជិត បានឲ្យដឹងថា សម្រាប់គោលជំហរហជីពគឺទទួលយកនូវបទបង្ហាញដោយក្រសួងការងារ ក្នុងកិច្ចប្រជុំលេីកដំបូងនេះ គឺដូចទៅនឹងកិច្ចប្រជុំនាពេលកន្លងៗទៅដែរ ដោយផ្អែកលេីកត្តឆសេដ្ឋកិច្ច និងសង្គម ដេីម្បីយកទៅវិភាគ និងពិភាក្សាជាមួយក្រុមសហជីព។
សូមជម្រាបជូនថា សម្រាប់កិច្ចប្រជុំលើកទី១នេះ មានការអញ្ញើញចូលរួមពីត្រីភាគីចំនួន ៥១រូប រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ១៧រូប ភាគីនិយោជក ១៧រូប និងភាគីរដ្ឋាភិបាលចំនួន ១៧រូបដូចគ្នា ក្នុងគោលបំណងដើម្បីចចារកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។
សូមបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៤ដុល្លារអាមេរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕
អត្ថបទ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧